ឆេះចំការអំពៅអស់ចំនួន២៥ហិតាសង្ស័យគេលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកចំការនាំគ្នាប្រញាប់ប្រញាលបាញ់ពន្លត់ខណះមានភ្លេីងឆេះចេញពីអំពៅរបស់ក្រុមហ៊ុនសុផាតសំណាងអស់ចំនួន២៥ហិកតានៅស្រុកស្វាយទាបសង្ស័យមានជនមិនស្គាល់មុខលួចដុត។
ហេតុការណ៏នេះបានកើតឡើងថ្ងៃទី២៣ ខែកុម្ភៈ ២០២០ វេលាម៉ោង១០ព្រឹក ស្ថិតនៅក្នុងភូមិបាត់ ថង់ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមមន្ត្រីនគបាលប៉ុស្ត៍រដ្ឋបាលឃុំគគីរសោមបានឲ្យដឹងថា៖ ចំការអំពៅស្ករក្រុមហ៊ុនសុផាតសំណាងនេះឆេះអស់ចំនួន២៥ហិតាហេីយត្រូវបានក្រុមហ៊ុនពន្លត់ភ្លើងរលត់ទៅវិញនៅវេលម៉ោង១០និង៤៣នាទីព្រឹក។
ហើយនៅដើមខែកុម្ភៈ២០២០កន្លងទៅគឺឆេះអស់៨៣ហិកតាហើយក្រុមហ៊ុនដាក់ការសង្ស័យនិងចោទថាមូលហេតុជនមិនស្គាល់មុខលួចដុត។

ហើយនៅថ្ងៃទី២៣កុម្ភៈនេះឆេះអស់២៥ហិកតាទៀតនិងប្តឹងសមត្ថកិច្ចថា មូលហេតុជនមិនស្គាល់មុខលួចដុតហើយបាលសុំឲ្យអាជ្ញាធរផ្តល់ច្បាប់អនុញ្ញាតិកាប់ប្រមូលផលដើម្បីកុំឲ្យខូចគុណភាពស្ករ។
ទាក់ទិនករណីភ្លើងឆេះចំការអំពៅនេះដែរមានមន្ត្រីអាជញាធរម្នាក់បានបង្ហើបឲ្យដឹងថា ការពិតចំការអំពៅស្ករនៃក្រុមហ៊ុនសុផាតសំណាងនេះគឺគ្រាន់តែមានឡាយស៊ិនទេចំពោះការដាំដុះគឺជាក្រុមហ៊ុនវៀតណាមជាអ្នកដាំថែទាំនិងប្រមូលផលនាំទៅប្រទេសវៀតណាមដោយខ្លួនឯង។

ក្រុហ៊ុនខ្មែរសុផាតសំណាងគ្រាន់តែជាអ្នកប្រមូលជួលដីពីប្រជាពលរដ្ឋខ្មែររួចក្រុមហ៊ុនវៀតណាមជាអ្នកជួលដីបន្តពីក្រុមហ៊ុនសុផាតសំណាងដើម្បីដាំអំពៅស្ករពេលប្រមូលផលគឺតម្រូវឲ្យក្រុមហ៊ុនសុផាតសំណាងជាអ្នកសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្តដើម្បីប្រមូលផលអំពៅនាំចេញទៅប្រទេសវៀតណាម។

ហើយរាល់ពេលដែលអំពៅត្រូវប្រមូលផលតែងតែមានករណីមនុស្សលួចដុតចំការអំពៅហើយវៀតណាមតែងតែឲ្យក្រុមហ៊ុនខ្មែរសុំច្បាប់ប្រមូលផលនិងនាំចេញទៅវៀតណាមបើយឺតយ៉ាវអំពៅត្រូវខូចនិងថយគុណភាពស្កររោងចក្រមិនទទួលទិញឬឲ្យតម្លៃថោកផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print