ភ្នំពេញ៖បុរសម្នាក់ខណះដែលមិ នសូវស្រួលខ្លួនបានទៅកកន្លែងកោ សជប់នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីឲ្យនារីម៉ាស្សាឲ្យលុះចេ ញមកវិញស្រាប់តែបាត់លុយចំនួ ន១៥០០០០រៀលរត់ប្តឹងនគរបាលវេលាម៉ោ ង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០នេះ។
ជនរងគ្រោះ ឈ្មោះ មៀច តក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លុយបាត់អស់ចំនួន ១លាន៥ម៉ឺនរៀល។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ពិសារស្រាបៀអស់៣កំប៉ុង មានអារម្មណ៍មិនស្រួលខ្លួន វិលមុខ បើកម៉ូតូកង់បី ទៅចូលកោសជប់ នៅផ្ទះម៉ាស្សាខាងលើ ដោយមានស្ត្រី២នាក់ ជាអ្នកកោសជប់ គក់ច្របាច់ រួចរាល់ហើយ ដកលុយឲ្យថ្លៃឈ្នួល ទើបដឹងថា បាត់លុយ សួរនាំមិនបាន មានតែរត់ទៅប្តឹងប៉ូលិស កម្លាំងប៉ុស្តិ៍ចុះទៅ ក្រុមស្ត្រីម៉ាស្សាចំនួន ៣នាក់ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច បានស្ទុះចុះពីលើគ្រែ រត់ឡើងទៅសង្ងំលើផ្ទះ ប៉ូលិសហៅចុះមកវិញ ប្រកែកឈ្លោះ ជាមួយ ជនរងគ្រោះ រហូតដល់ដុតធូបស្បថស្បែ ហើយត្រូវបានសមត្ថកិច្ច ឃាត់នាំខ្លួន ស្ត្រីថៅកែ និងស្ត្រីម៉ាស្សា២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្ទះម៉ាស្សានៅតាមផ្លូវ២០០៤ មួយចំនួនស្ត្រីៗ ជាចោរលួចលុយភ្ញៀវ សូមបងប្អូនប្រជាពលរដ្ឋ ដែលរត់ទៅរកសេវាកោសជប់ ប្រុងប្រយ័ត្ន ស្ត្រីម៉ាស្សាផ្លូវ២០០៤ ៕សុខាសែនជ័យ