សមត្ថកិច្ខដកហូតថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៤.១០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កិច្ចប្រតិបត្តិការបង្ក្រាបករណី​ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅរាជធានីភ្នំពេញ នៅថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១៩.៣០នាទី ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា នាយករងមន្ទីរ និងមានការដឹកនាំសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអជ្ញារង បានធ្វើការស្រាវ​ជ្រាវ និងឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជូញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខសណ្ឋាគារ (ញ៉ូម៉ូណែតភ្នំពេញ ហូថែល) បណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់​បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លទ្ធផល៖ ឃាត់ខ្លួនសង្ស័យ០១នាក់ ឈ្មោះ ហ្វ័ង យៀកឆឹង(WANG YUECHENG) ភេទប្រុស កើតថ្ងៃ 20/07/1967 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA 0509719 មុខរបរមិនពិនប្រាកដ  ។ ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ០១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៤.១០ក្រាម ទូរស័ព្ទដៃ ១គ្រឿង និងម៉តូ ១ គ្រឿង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print