វីតា ត្រៀមខ្លួនបង្ហាញស្នាដៃសិល្បៈថ្មីក្រោយបញ្ចប់កុងត្រា X Factor Cambodia

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់សោភា កញ្ញា វីតា ដែលបានចូលប្រឡងក្នុងកម្មវិធីប្រកួតសំនៀង X Factor Cambodia នោះ បានប្រកាសថា នឹងចាប់ផ្តើមចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ បន្ទាប់ពីនាងបញ្ចប់កិច្ចសន្យា។
​កញ្ញា វីតា ធ្លាប់បានទស្សនិកជនស្គាល់តាមរយៈស្នាដៃសិល្បៈផ្នែកចម្រៀង និងការងារជាពិធីការិនី ពិសេសនាងបានយកបទចម្រៀង “អតីត” របស់លោក Shuter មកច្រៀងឡើងវិញរហូតទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាងកាន់តែធ្វើឲ្យគេស្គាល់ច្រើនក្រោយពីបានចូលរួមប្រកួតចម្រៀងក្នុងកម្មវិធី X Factor Cambodia លើកដំបូងនៅកម្ពុជា រហូតដល់វគ្គLive Show ។ ដោយសារការឈានដល់វគ្គនេះទើបនឹងត្រូវជាប់ក្នុងកិច្ចសន្យាមួយ ប៉ុន្តែនាងក៏ទទួលបានសំណាងដែលកាន់តែទទួលបានភាពលេចធ្លោរ។ ក្នុងជំនួបផ្ទាល់ តារាស្រីវ័យ២៥ ឆ្នាំរូបនេះលើកឡើងថា នាងគ្រោងបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួន នៅចុងឆ្នាំ ២០២០នេះ។ នាងថាក្រោយបញ្ចប់ការប្រកួត នាងទទួលបានឱកាសជាច្រើនពីផលិតកម្មក្នុងស្រុក ប៉ុន្តែដោយសារចាប់កិច្ចសន្យា ប៉ុន្តែនាងក៏ធ្លាប់បានច្រៀងបទចម្រៀងរួមគ្នាជាមួយលោក Shutter ក្នុងបទចម្រៀងកីឡា “គ្រួសារបឹងកេត” ផងដែរ។ អតីតពិធីការិនីវិទ្យុរូបនេះបញ្ជាក់ថា នាងទទួលបានឱកាសថ្មីគឺការរួមគ្នាជាមួយតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបផ្សេងទៀតក្រោមការរៀបចំគ្រប់គ្រងដោយតារាចម្រៀង អ៊ីណូ បង្កើតបានជាក្រុមតារាចម្រៀង Original Song មួយក្រុម ដោយនាងនឹងមានបទចម្រៀងថ្មីផ្ទាល់ខ្លួន ដែលនាងយល់ថាគឺជាឱកាសថ្មី ពង្រីកប្រជាប្រិយភាព ។
តារាម្រៀងប្រចាំភោជនីយដ្ឋាន V – Friend រូបនេះលើកឡើងថាមានបទចម្រៀងទាំងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍បានត្រៀមរួចជាស្រេច។ នាងរំពឹងថាស្នាដៃថ្មីរបស់នាងដែលត្រៀមបញ្ចេញនៅចុងឆ្នាំនេះអាចនឹងធ្វើឲ្យនាងកាន់តែលេចមុខក្នុងវិស័យសិល្បៈ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print