ក្រុងប៉ោយប៉ែត៖ ទុស្សេឆ្លងចរន្តអគ្គិសនីឆេះ ប្រៃសណីយ៍និងទូរគមនាគមន៍តែមិនបង្កគ្រោះថ្នាក់ដល់បុគ្គលិកបម្រើការនៅទីនោះឡើយ ។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆេះប្រៃសណីយ៍ និងទូរគមនាគមន៍កើតឡើង កាលពីវេលាម៉ោង១១ និង៤៩នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចទល់មុខវត្តម៉ុងចិនឋិត ក្នុងភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ក្នុងករណីឆេះអាគារប្រៃសណីយ៍ និងទូរគមនាគមន៍រនេះគីបណ្ដាលមកពីមូលហេតុដាច់ចរន្ត ។ ក្រោយពីដាច់ចរន្តភ្លើងរបស់ក្រុមហ៊ុនអានកូភ្លាមនោះភ្លើងក៏បុកឡើងវិញក៏បណ្ដាលឲ្យយឆ្លងចរន្តទុស្សេ មានខ្សែហុយតែម្ដង ក៏ប៉ុន្តែត្រូវបានបុគ្គលិករបស់ប្រៃសណីយ៍ និងទូរគមនាគមន៍បានទាញទុយយោទឹកមកបាញ់ និងមានរថយន្តទឹករបស់អធិការក្រុងប៉ោយប៉ែត១គ្រឿងរួមទាំងកម្លាំងនគរបាលក្រុងប៉ោយប៉ែតដើម្បីជួយអន្តរាគមន៍ផងនោះ អគ្គីភ័យដែលឆាបឆេះនោះបានរលត់ទៅវិញនៅម៉ោង១២ថ្ងៃដដែល ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យដែលឆ្លងចរន្តទុស្សេឆាបឆេះអាគារសម្រាប់ធ្វើការរបស់បុគ្គលិកប្រៃសណីយ៍ និងទូរគមនាគមន៍ខាងលើនេះគឺមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់បុគ្គលិកណាម្នាក់ឡើយ ហើយការខូចខាតព្រទ្យសម្បតិ្តដែលអគ្គីភ័យឆាបឆេះនោះគឺមិនខាត់បង់ប្រាក់ ឬអ្វីជាធំដុំឡើយ គ្រាន់តែខូចប្រអប់ភ្លើងតែប៉ុណ្ណោះ ៕
ដោយ៖ វណ្ណា