នាយឧត្តមសេនីយ៌ គន់ គីម ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង សម្ពោធសមិទ្ធផលនានានៅវត្តពន្លាក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ:នៅព្រឹកថ្ងៃទី៨ ខែមករានេះ ឯកឧត្តម នាយឧត្តមសេនីយ៌ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធសមិទ្ធផលនានាក្នុងទីអារាមវត្តគីរី មានជ័យ ហៅវត្តពន្លាក ស្ថិតនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ វត្តមានក្នុងឱកាសនោះដែរមានឯកឧត្តម វ៉េង សាខុន រដ្ឋលេខាធិ ការក្រសួងធនធានទឹក និង ឧត្តុនិយម ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋចូលរួមប្រមាណជិត១ពាន់នាក់។
លោក នាដ រ៉ាវុធ អភិបាលស្រុកតំបែរ បានរាយការណ៌អោយដឹងថា វត្តពន្លាកបានកកើតឡើងនាឆ្នាំ១៩៥៣ គិតមកទល់បច្ចុប្បន្ននេះមាន អាយុកាល៦៣ឆ្នាំហើយ។ វត្តពន្លាកក៌ដូចជាវត្តដទៃទៀតនៅទូទាំងប្រទេស នៅក្នុងរបបប្រល័យពូជសាសន៌ប៉ុលពត ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានរស់ ហើយទីនេះពួកខ្មែក្រហមបានយកជាកន្លែងដាក់ជីលាមកគោ ក្របី និងសម្ភារៈផ្សេងៗទៀត។ លោកអភិបាលស្រុកបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វត្តពន្លាត្រូវបានកសាងឡើងវិញនៅចុងឆ្នាំ១៩៨០ ហើយនៅឆ្នាំ២០០៥ ផ្តើមចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការជឿជាក់ក្នុងពុទ្ធសាសនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត និងដោយមានការចូលរួមជួយឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៌ គន់ គីម និងលោកជំទាវ និងឯកឧត្តម វ៉េង សាខុន និងលោកជំទាវ ឯកឧត្តម ប៉ែន អ៊ាន និងលោកជំទាវ រួមនឹងសប្បុរសជនជិតឆ្ងាយ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត កសាងបានព្រះវិហារ ថ្មី ក្លោងទ្វារ របង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ដោយឡែកនៅថ្ងៃនេះវត្តពន្លាកទទួលបានសមិទ្ធផលមួយចំនួនដូចជា ឧបដ្ឋានសាលា១ខ្នងកសាងអស់ទឹកប្រាក់ចំនួនជាង១៥ម៉ឺនដុល្លា កុដ្ឋិ៣ខ្នងនិងបន្ទប់អនាម័យ៣បន្ទប់ កសាងអស់ទឹកប្រាក់ជាង២ម៉ឺនដុល្លា អាមេរិក។ ឯកឧត្តម វ៉េង សាខុន បានរម្លឹកឡើងវិញពីអត្ថន័យនៃថ្ងៃជ័យចំណះ៧មករា ដែលបានធ្វើឲ្យប្រទេសជាតិរស់ឡើងវិញ និង ស្ថិតស្ថេរគង់វង្ស មានការរីកចម្រើនរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមបញ្ជាក់ថា ទោះបីជារយៈពេល៣៧ឆ្នាំ បានកន្លងផុត ទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែរស់រវើកជានិច្ច ក្នុងដូងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌។

មានប្រសាសន៏នាឱកាសននោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម បានថ្លែងការកោតសរសើរដល់ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ ព្រមទាំងគណៈគណៈកម្មការ ពុទ្ធបរិស័ទ ដែលបានរួមគ្នាកសាងទីអារាមនេះឲ្យមានការរីកលូតលាស់ដល់សព្វថ្ងៃ។ ឯកឧត្តម នាយឧត្ដម សេនីយ៍បន្តថា ឆ្លងតាមសមិទ្ធិផលជាច្រើនដែលបានសម្ពោធនាពេលនេះ បានបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ពុទ្ធបរិស័ទ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៏វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចំរើនឡើងវិញ បន្ទាប់ពី ត្រូវបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម។ ឯកឧត្តម គន់ គីម បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ មានការយល់ដឹងអំពីបុណ្យបាប ការកសាងជាអំពើកុសល ហើយដែលធ្វើឲ្យសង្គមជាតិទាំង មូលទទួលបាននូវសុខសន្តិភាព និងស្ថេរភាព ។ នៅក្នុងឱកាសនោះបន្ទាប់ពីបានបំពាក់មេដាយដល់សប្បុរជននានា និងឧបត្ថម្ភដល់ក្រុមកាយរិទ្ធ យុវសិស្ស អាជ្ញាធរដែនដីរចមក ឯកឧត្តម គន់ គីម ក៏បានឧបត្ថម្ភថវិកាបន្ថែមដល់វត្តពន្លាកចំនួន២ម៉ឺនដុល្លា ដើម្បីបន្តកសាងសេនាសេណៈផ្សេងៗក្នុងទីអារាមផងដែរ។ 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print