ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាខារដ្ឋតិចសាសន៍ សហរដ្ឋអាមេរិក ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារលោក ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិដែលលោកស្រី ឃឹម រ៉េណូ ដែលត្រូវជាឧត្តមភរិយា បានទទួលមរណភាពកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ៕