ល្បួង​កូនក្រមុំ​គេ​ពី​ខេត្ត​ត្បូងឃ្មុំ​មក​រំលោភ​នៅ​ភ្នំពេញ​បាន​សម្រេច​៧​ដង​ ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រី​ ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ដោយ​ចោទ​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​ជាមួយ​ នឹង​កូនស្រី​គាត់​បាន​សម្រេច​ចំនួន​៧​ដង​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៦​។​

IMG-20160108-WA0075

​នារី​រង​គ្រោះ​មានឈ្មោះ​ ច​.​ស​.​រ​.​ អាយុ​២០​ឆ្នាំ​ មុខរបរ​ជា​អ្នកបម្រើ​នៅផ្ទះ​ជាមួយ​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​មានស្រុក​កំណើត​ ខេត្ត​ត្បូងឃ្មុំ​។​

​រីឯ​ចំណែក​បុរស​ជាប់ចោទ​ពី​បទ​រំលោភ​ ឈ្មោះ​ ចាន់​ រស្មី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្មាំ​ មុខរបរ​គ្រួ​ពេទ្យ​ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​តាម​សំដី​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ រូប​នាង​បាន​មក​ស៊ីឈ្នួល​ជា​អ្នកបម្រើ​នៅផ្ទះ​បុរស​ខាងលើ​ ដោយសារ​តែ​ជនសង្ស័យ​ជា​អ្នកស្រុក​ជាមួយ​គ្នា​ និង​ឪពុក​ ម្តាយ​ក៏​ស្គាល់គ្នា​ ហើយដោយ​យល់​ថា​ ប្រពន្ធ​របស​គាត់​(​ជនសង្ស័យ​)​ទើបតែ​ឆ្លងទន្លេ​ គ្មាន​អ្នក​មើលថែ​ ហើយ​បាន​ជួល​នាង​អោយមក​នៅ​ជាមួយ​ ដោយ​អោយ​ប្រាក់ខែ​ក្នុង​១​ខែ​២០០​ដុល្លារ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម៉ោង​១២​យប់​ បុរស​ដែល​ជា្ច​ស់​ផ្ទះ​បាន​ បបួល​នាង​ទៅ​ដើរ​លេង​ទៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​រួច​ហើយ​ចូល​ក្លឹ​បរាំ​លេង​ហើយ​បុរស​នោះ​ក៏​បាន​នាំ​នាង​ចូល​ដេក​ក្នុងផ្ទះ​សំណាក់​ និង​ចាប់​នាង​រំលោភ​បាន​សម្រេច​មួយ​ដង​។​ ក្រោយៗ​មក​ទៀត​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​នៅ​ក្នុងផ្ទះ​បាន​សម្រេច​ចំនួន​៦​ដង​ទៀត​ តែ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ទេ​ ព្រោះ​នាង​គិត​ថា​ ចាំ​ដល់​ថ្ងៃ​បើក​ប្រាក់ខែ​សិន​ ។​

​ប្រភព​បាន​រាយការណ៍​ថា​ នៅ​ពេល​ដែល​ម្តាយ​នាង​ឡើង​មក​បើក​ប្រាក់ខែ​ ទើប​នាង​ប្រាប់​ថា​ ជន​ត្រូវ​ចោទ​បាន​ចាប់​នាង​រំលោភ​ចំនួន​៦​ដង​ពេល​នោះ​ក៏​ ភាគី​ទាំង​ពីរ​ក៏​សម្របសម្រួល​គ្នា​ ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​ខាង​នារី​រង​គ្រោះ​ទាមទារ​សំណង​៨.០០០​ដុល្លារ​ ហើយ​ភាគី​ខាង​ជនល្មើស​ ក៏​យល់ព្រម​លុះដល់​ថ្ងៃ​កំណត់​សង់​ប្រាក់​ ស្រាប់តែ​ជន​ត្រូវ​ចោទ​ក្រឡាស់​សំដី​ មិន​ព្រម​សង​ក៏​ប្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​តែ​ម្តង​ ។​

​យោង​តាម​សំដី​របស់​លោក​អនុសេនីយ៍ឯក​ សុខ​ សុផល​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ បានអោយ​ដឹង​ថា​ ករណី​នេះ​លោក​បាន​ទទួល​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់​ការណ៍​បន្ត​ព្រោះ​រឿង​ហ្នឹង​វា​ហួស​នីតិវិធី​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ លោក​វរសេនីយ៍ឯក​ ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​អោយ​ដឹង​ថា​ លោក​បា​នប​ញ្ជួ​ន​សំណុំរឿង​នេះ​ទៅ​តុលាការ​ហើយ​ ដើម្បី​អោយ​ខាង​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

IMG-20160108-WA0074

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print