ចំនួនអ្នកឆ្លងវីរុសCOvid-19​នៅចិន​ធ្លាក់ចុះ អ្នកស្លាប់៧១នាក់ និង​ឆ្លង​៥០៨នាក់​​ថ្មី 

ចែករំលែក៖

https://www.youtube.com/watch?v=OjOqJCy1ATg

តាមតួលេខថ្មីបំផុត​​ដែលបានប្រកាសនៅថ្ងៃទី​២៥ខែកុម្ភៈ​ របស់គណៈកម្មការសុខាភិ​បាលចិន​បានបញ្ជាក់ថា មានអ្នកស្លាប់​៧១នាក់ ដោយវីរុសកូវីដ-១៩​​ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង​២៦៦៣នាក់​។ នេះជាចំនួនអ្នកស្លាប់​ទាប់បំផុតគិតមួយថ្ងៃមួយថ្ងៃ ក្នុងរយៈពេល​២សប្តាហ៍កន្លងមកនេះ។

ការថយចុះចំនួនអ្នកស្លាប់និងឆ្លងនៅចិន ប៉ុន្តែនៅក្រៅទឹកដីចិនមានអ្នកស្លាប់​និងស្លាប់កើនឡើងទៅវិញ ក្នុងនោះមានកូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ ជាដើម។ ជំងឺ​ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង​មានកម្រិតធ្ងន់ធ្ងរ​ជាងគេ បន្ទាប់ពីប្រទេស​ចិន ។ កូរ៉េខាងត្បូង​មានអ្នកឆ្លងជំងឺ​នេះ​សរុប​៨៣៣នាក់, ស្លាប់​៨នាក់ និង​ចាកចេញពីមន្ទីរពេទ្យ​២២នាក់ ។ 

ចំណែកប្រទេស​ចិន ប្រភពដើមនៃជំងឺ​ មានអ្នកឆ្លង​៧៧ ១៥០នាក់, ស្លាប់ ២ ៦៦៣​នាក់ និង​ចាកចេញពីមន្ទីរពេទ្យ​វិញ ២៤ ៩៧៧នាក់ ។ តាមការផ្សាយ​របស់គេហទំព័រ wikipedia ថា មកដល់ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ​ COVIDI-19 បានឆ្លងរាល​ដាល​ប្រទេសនៅជុំវិញពិភពលោកចំនួន​៣៧ ។ អ្នកជំងឺសរុប ៧៩ ៥៧២នាក់, បាត់​បង់​​ជីវិត ២៦២៩នាក់ និងចាកចេញពីមន្ទីរពេទ្យវិញចំនួន ២៥ ២៣៥នាក់វិញផងដែរ ។ 

គួររំលឹកថា ជំងឺរលាកសួតថ្មី​បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ2019-nCoV ឬ COVID-19 នោះ ផ្ទុះឡើង​ដំបូង​នៅក្នុងទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាល​ប្រទេសចិន ក្នុង ខែធ្នូ ឆ្នាំ២០១៩ ។ មកដល់ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសុខភាព​ពិភលោក ក៏ដូចជំនាញ​សុខាភិបាល​នានា​នៅលើពិភពលោក មិនទាន់​រកឃើញថ្នាំព្យបាល ឬវាក់សាំង​ចាក់បង្ការ​ជាក់លាក់​នៅឡើយទេ ៕ 

...

An Italian Carabinieri stops a car at a police check-point few kilometers from the small town of Castiglione d’Adda, southeast of Milan, on February 24, 2020. – Under the shadow of a new coronavirus outbreak, Italy took drastic containment steps as worldwide fears over the epidemic spiralled. (Photo by Miguel MEDINA / AFP) (Photo by MIGUEL MEDINA/AFP via Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print