ប្រជាពលរដ្ឋ ប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្ស អណ្តែតលើសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្ស អណ្តែតលើសមុទ្រ កាលពីព្រឹកថ្ងៃទី២៤  ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចខាងជើងកោះថាស។

សមត្ថកិច្ចបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ ហម លាងហៃ ភេទប្រុស មុខរបរអ្នកបើកបរទូកដឹកសម្ភារៈ បានបើកទូកចេញពីភូមិកោះរ៉ុងសន្លឹម (២៣) ឆ្ពោះទៅក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានប្រទះឃើញទូកកំពុង អណ្តែតទឹក តែមិនមានមនុស្សនៅក្បែរនោះឡើយ រួចម្ចាស់ទូកបានរាយការណ៍មកមន្ត្រី សង្កាត់កោះរ៉ុងសន្លឹម ទើបលោកចៅសង្កាត់កោះរ៉ុងសន្លឹម អោយអ្នកឃើញ អូសទូកចូលមកក្នុងក្រុងព្រះសីហនុ ផែ៥២ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការពិនិត្យឃើញមានសម្ភារនៅលើទូករួមមាន៖ ម៉ាស៊ីនម៉ាកហុងដា កម្លាំង៥សេះចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយ ហ្វូន១គ្រឿង មានអក្សរជាភាសារុស្សី, កាបូបដៃតូចនិងមានប្រាក់ចំនួន១០ដុល្លារ, ប្រាក់ខ្មែរ៤០០០រៀល, ពិលចំនួន១, កញ្ឆាក្រៀមចំនួន១កញ្ចប់តូច និង សម្ភារស្ទួចត្រីមួយចំនួន។

បច្ចុប្បន្នទូកបានរក្សាទុកនៅផែចំណត៥២ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print