https://www.youtube.com/watch?v=OjOqJCy1ATg
តាមតួលេខថ្មីបំផុតដែលបានប្រកាសនៅថ្ងៃទី២៥ខែកុម្ភៈ របស់គណៈកម្មការសុខាភិបាលចិនបានបញ្ជាក់ថា មានអ្នកស្លាប់៧១នាក់ ដោយវីរុសកូវីដ-១៩ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង២៦៦៣នាក់។ នេះជាចំនួនអ្នកស្លាប់ទាប់បំផុតគិតមួយថ្ងៃមួយថ្ងៃ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។
ការថយចុះចំនួនអ្នកស្លាប់និងឆ្លងនៅចិន ប៉ុន្តែនៅក្រៅទឹកដីចិនមានអ្នកស្លាប់និងស្លាប់កើនឡើងទៅវិញ ក្នុងនោះមានកូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ ជាដើម។ ជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងមានកម្រិតធ្ងន់ធ្ងរជាងគេ បន្ទាប់ពីប្រទេសចិន ។ កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺនេះសរុប៨៣៣នាក់, ស្លាប់៨នាក់ និងចាកចេញពីមន្ទីរពេទ្យ២២នាក់ ។
ចំណែកប្រទេសចិន ប្រភពដើមនៃជំងឺ មានអ្នកឆ្លង៧៧ ១៥០នាក់, ស្លាប់ ២ ៦៦៣នាក់ និងចាកចេញពីមន្ទីរពេទ្យវិញ ២៤ ៩៧៧នាក់ ។ តាមការផ្សាយរបស់គេហទំព័រ wikipedia ថា មកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVIDI-19 បានឆ្លងរាលដាលប្រទេសនៅជុំវិញពិភពលោកចំនួន៣៧ ។ អ្នកជំងឺសរុប ៧៩ ៥៧២នាក់, បាត់បង់ជីវិត ២៦២៩នាក់ និងចាកចេញពីមន្ទីរពេទ្យវិញចំនួន ២៥ ២៣៥នាក់វិញផងដែរ ។
គួររំលឹកថា ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ2019-nCoV ឬ COVID-19 នោះ ផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលប្រទេសចិន ក្នុង ខែធ្នូ ឆ្នាំ២០១៩ ។ មកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសុខភាពពិភលោក ក៏ដូចជំនាញសុខាភិបាលនានានៅលើពិភពលោក មិនទាន់រកឃើញថ្នាំព្យបាល ឬវាក់សាំងចាក់បង្ការជាក់លាក់នៅឡើយទេ ៕