ភ្នំពេញ៖ បុរសម្នាក់ត្រូវបានឪពុកម្តាយខាងស្រី ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនដោយចោទពីបទរំលោភសេពសន្ធវៈជាមួយ នឹងកូនស្រីគាត់បានសម្រេចចំនួន៧ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
នារីរងគ្រោះមានឈ្មោះ ច.ស.រ. អាយុ២០ឆ្នាំ មុខរបរជាអ្នកបម្រើនៅផ្ទះជាមួយជនសង្ស័យ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើត ខេត្តត្បូងឃ្មុំ។
រីឯចំណែកបុរសជាប់ចោទពីបទរំលោភ ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៩ឆ្មាំ មុខរបរគ្រួពេទ្យ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសំដីនារីរងគ្រោះបានអោយដឹងថា រូបនាងបានមកស៊ីឈ្នួលជាអ្នកបម្រើនៅផ្ទះបុរសខាងលើ ដោយសារតែជនសង្ស័យជាអ្នកស្រុកជាមួយគ្នា និងឪពុក ម្តាយក៏ស្គាល់គ្នា ហើយដោយយល់ថា ប្រពន្ធរបសគាត់(ជនសង្ស័យ)ទើបតែឆ្លងទន្លេ គ្មានអ្នកមើលថែ ហើយបានជួលនាងអោយមកនៅជាមួយ ដោយអោយប្រាក់ខែក្នុង១ខែ២០០ដុល្លារ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង១២យប់ បុរសដែលជា្ចស់ផ្ទះបាន បបួលនាងទៅដើរលេងទៅផ្សារទំនើបសុវណ្ណារួចហើយចូលក្លឹបរាំលេងហើយបុរសនោះក៏បាននាំនាងចូលដេកក្នុងផ្ទះសំណាក់ និងចាប់នាងរំលោភបានសម្រេចមួយដង។ ក្រោយៗមកទៀត ជនសង្ស័យបានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងផ្ទះបានសម្រេចចំនួន៦ដងទៀត តែនាងមិនហ៊ាននិយាយប្រាប់អ្នកណាទេ ព្រោះនាងគិតថា ចាំដល់ថ្ងៃបើកប្រាក់ខែសិន ។
ប្រភពបានរាយការណ៍ថា នៅពេលដែលម្តាយនាងឡើងមកបើកប្រាក់ខែ ទើបនាងប្រាប់ថា ជនត្រូវចោទបានចាប់នាងរំលោភចំនួន៦ដងពេលនោះក៏ ភាគីទាំងពីរក៏សម្របសម្រួលគ្នា ក្រៅប្រព័ន្ធច្បាប់ដោយខាងនារីរងគ្រោះទាមទារសំណង៨.០០០ដុល្លារ ហើយភាគីខាងជនល្មើស ក៏យល់ព្រមលុះដល់ថ្ងៃកំណត់សង់ប្រាក់ ស្រាប់តែជនត្រូវចោទក្រឡាស់សំដី មិនព្រមសងក៏ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង ។
យោងតាមសំដីរបស់លោកអនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានអោយដឹងថា ករណីនេះលោកបានទទួលសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការណ៍បន្តព្រោះរឿងហ្នឹងវាហួសនីតិវិធី ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់អោយដឹងថា លោកបានបញ្ជួនសំណុំរឿងនេះទៅតុលាការហើយ ដើម្បីអោយខាងតុលាការចេញដីកាចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ តុង សីហា