កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល​បង្ហាញខ្លួននៅស្រុកចិត្របុរី ខេត្តក្រចេះ

ចែករំលែក៖

ខេត្ត​ក្រចេះ​ ៖​ ក្រុមការងារស្រាវ​ជ្រាវ​សត្វ​ផ្សោតបានថតបង្ហាញកូនផ្សោត​ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០២០នេះ​ ។ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាបួនក្បាលត្រង់ចំណុចអន្លង់ផ្សោតកាំពី ​​ក្នុងភូមិ​កាំពី​​ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ក្រុមការងារបានរំឭកថា​ កាល​ពី​ដើមខែ​កុម្ភៈ​កន្លង​ទៅ​នេះផង​ដែរ​ អ្នកតាម​ដាន​សត្វ​ផ្សោតទន្លេ​មេគង្គ​​ដែល​មក​ពី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ និង​អង្គ​ការ​ WWF-កម្ពុជា​ បាន​ចុះ​សិក្សា​ និង​តាម​ដាន​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដោយ​ជិះ​ទូក​ និង​ថត​រូប​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដើម្បី​ធ្វើ​ការ​វិភាគ​អត្ត​សញ្ញាណ​រប​ស់​សត្វ​ផ្សោត​ តាម​ដង​ទន្លេ​មេគង្គ​ ចម្ងាយ​ ១៩០ គ.ម ចាប់​ពី​ទី​រួម​ខេត្ត​ក្រចេះ ទៅ​ដល់​ព្រំ​ប្រទល់​ឡាវ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ ក្នុង​ដំណើរ​សិក្សា​នេះ ក្រុម​ការ​ងារ​ក៏​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​ចំនួន​ពីរ​ក្បាលផង​ដែរ​​ ៕​

សូម​អាន​អត្ថបទ​ អំពី​ដំណើរ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ស្រុង​នៅ​ទី​នេះ​៖ http://www.wwf.org.kh/?uNewsID=360034

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print