អនុវត្តដីកា ផ្ទុះការតវ៉ាកម្មករសំណង់ បង្កហិង្សាយកសាំងស្រោចខ្លួនបំរុងដុត

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០មានការដឹកនាំដោយ លោក សុខ ចន្ដា អាជ្ញាសាលានៃដំបូងរាជធានីរាជធានីភ្នំពេញចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ ។ ពេលអនុវត្តក៏មានការផ្ទុះការតវ៉ានិងហិង្សាពីកម្មករសំណង់ទាមទារបើកប្រាក់ខែ និងយកសាំងបំរុងចាក់ដុតទៀតផង ដែលកើតហេតុក្នុងអគារការដ្ឋានកំពុងសាងសង់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាជ្ញាធរបានអោយដឹងថា៖ លោក ​​ សុខ​ ចន្ថា​ អាជ្ញាសាលា​នៃដំបូងរាជធានីបានដឹកនាំគណះកម្មាការចម្រុះ​ រួមមាន​៖ មន្ត្រីសាលាខណ្ឌចំការមន កម្លាំងកងអាវុធហត្ថរាជធានី នគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន សាលាសង្កាត់ទន្លេបាសាក់ប៉ុស្តិ៍រដ្ឋបាលទន្លបាសាក់
ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន​ លេខ​៥៦ធដរ​ ចុះថ្ងៃ​ ១៤​ កុម្ភះ​ ២០២០​ របស់សាលាដំបូងរាជធានី​ នៅចំណុចការដ្ឋានសំណង់​ ស៊ីណូហ្រ្គេតវ៉ល​ ដីឡូតិ៍លេខ៨​ ផ្លូវក្រសួងការបរទេស​ ក្រុមទី៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ដោយអោយកម្មករខ្មែរប្រហែល២០នាក់​ និងមេការសំណង់ចិនស្នើអោយចេញពីក្នុងការដ្ឋាននោះ​ ។ ភ្លាមៗនោះក៏កម្មករមានខ្មែរមានជនជាតិចិនផ្ទុះការតវ៉ានិងបង្កហិង្សា។ ជាក់ស្ដែងមានបុរសជនជាតិចិនម្នាក់បានយកសាំងចំនួន១លីត្រកន្លះ គោលបំណងចង់ស្រោចដាក់ខ្លួន តែអាជ្ញាធរក៏ទៅសម្របសម្រួលជាមួយបុរសនោះនិងលួងលោមយកសាំងចេញពីដៃ និងអោយអ្នកបកប្រែភាសាចិនកុំអោយធ្វើបែបនេះវាគ្រោះថ្នាក់ដល់អាយុជីវិ ឈានដល់ប៉ះពាល់អ្នកដ៏ទៃទៀត ។

លោក លុយ ចន្ទផល តំណាងអោយម្ចាស់ការដ្ឋាន ជាទីប្រឹក្សាផ្នែកច្បាប់បានប្រាប់អ្នកសារព័ត៍មានជាសាធារណ:កុំអោយមានការយល់ច្រឡំ ការអនុវត្តដីកា ចាត់ចែងបណ្ដោះអាសន្ន គឺទាមទារយកការដ្ឋានមកវិញដោយក្រុមហ៊ុនដេញថ្លៃអោយមេការសាងសង់អគារចំនួនកំពស់៥៥ជាន់ជាអគារទំនើប ក៏ប៉ុន្តែធ្វើយឺតនិងខុសកិច្ចសន្យា។ ចំណែកអគារក៏ផ្អាកសាងសង់ជាច្រើនថ្ងៃដែរ ក៏បានប្ដឹងទៅតុលាការដើម្បីស្នើយកអគារមកវិញ និងដេញថ្លៃអោយក្រុមហ៊ុនផ្សេងដើម្បីបន្តការសាងសង់អគារទំនើបនេះឆាប់រួចរាល់ ។ តែរឿងកម្មករតវ៉ាគាត់គិតថាត្រូវដោយទាមទារ បើកប្រាក់គាត់។ សូមបញ្ជាក់ថាកម្មករសំណង់មានជនជាតិចិននិងជនជាតិខ្មែរកុំមកតវ៉ាជាមួយការសាងសង់វាមិនពាក់ព័ន្ធនោះទេ ពីព្រោះគាត់ជាម្ចាស់អគារ មិនមែនអ្នកម៉ៅការសំណង់៕

...


ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print