កីឡាករ​ ឯម​ សា​រ៉ា​ក់​ ត្រូវ​ប៉ះ​ជាមួយ​ សេន​ កុសល​ ខណៈ​កីឡាករ​ យ៉ា​ម​ ឡ​យ​ ជួប​ តាំង​ សីហា​ នៅ​វគ្គ​ជម្រុះ​៣២​នាក់​ដណ្ដើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ ឯម​ សា​រ៉ា​ក់​ មក​ ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ សេន​ កុសល​ មក​ពី​ក្លប​មោង​ ឫស្សី​មរតក​គុន​ខ្មែរ​ខេត្ដបាត់ដំបង​ ។​ ចំណែក​កីឡាករ​ យ៉ា​ម​ ឡ​យ​ សិស្ស​គុន​ របស់​ក្លិប​រស្មី​កុមារ​កំព្រា​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ តាំង​ សីហា​ អ្នក​ប្រដាល់​ មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ក្នុង​កម្ម​ វិធី​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ពាន​ រង្វាន់​ TIFFY​ SUPER​ FIGHT​ ប្រភេទ​ ទម្ងន់​៥៧​គីឡូក្រាម​នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លើ​ សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​អា​រី​ណា​ ។​

NIta-29-A-7-Full (1)

​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់​ ខាងលើ​សុទ្ធតែ​ពុំ​មាន​ប្រវត្ដិ​ជួប​ប្រកួត​ គ្នា​ម្ដងណា​ទេ​ ប៉ុន្ដែ​កីឡាករ​ យ៉ា​ម​ ឡ​យ​ ធ្លាប់​មានបទពិសោធន៍​ក្នុង​កម្មវិធី​ TIFFY​ SUPER​ FIGHT​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​វគ្គ​ទី​១​ហើយ​ក៏​ត្រូវ​ធ្លាក់​ ត្រឹម​ជុំ​ទី​២​ប៉ុណ្ណោះ​ ។​

​សម្រាប់​ជំនួប​ប្រកួត​រវាង​កីឡាករ​ ឯម​ សា​រ៉ា​ក់​ នឹង​ សេន​ កុសល​ បើ​អ្នក​ ណា​ឈ្នះ​នឹង​ទទួល​បាន​កៅអី​រង់ចាំ​ឡើង​ ទៅ​ប្រកួត​នៅ​ជុំ​ទី​២​វគ្គ​ជម្រុះ​១៦​នាក់​បន្ដ​ទៀត​ ។​ មុន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ជម្រុះ​ ៣២​នាក់​ក្នុង​កម្មវិធី​ TIFFY​ SUPER​ FIGHT​ ប្រភេទ​ ទម្ងន់​៥៧​គីឡូក្រាម​ នេះ​ ពួក​គេ​សុទ្ធតែ​បាន​វាយ​ឈ្នះ​ដៃគូ​ប្រកួត​ រៀងៗ​ខ្លួន​។​ ក្នុង​នោះ​កីឡាករ​ ឯម​ សា​រ៉ា​ក់​ វាយ​ឈ្នះ​កីឡាករ​សំណាង​ គង្គា​ និង​ កីឡាករ​សេន​ កុសល​ វាយ​ផ្ដួល​កីឡាករ​ ម៉​ន​ សា​ម៉េ​ត​ ឱ្យ​បោះបង់​ការ​ប្រកួត​ ក្នុង​ទឹក​ទី​២​ ។​

​ចំណែកឯ​កីឡាករ​ យ៉ា​ម​ ឡ​យ​ និង​ តាំង​ សីហា​ ក៏​មិន​ខុស​ពី​អ្នក​ប្រដាល់​២​ នាក់​ខាងលើ​ដែរ​ ដោយ​ពួក​គេ​ត្រូវ​តែ​ ស្វែងរក​ជ័យជម្នះ​ដូច​គ្នា​ ប៉ុន្ដែ​សម្រាប់​ អ្នក​ដែល​វាយ​ចាញ់​ត្រូវ​ចាក់​ចេញពី​កម្មវិធី​ TIFFY​ SUPER​ FIGHT​ រដូវ​កាល​ ទី​២​នេះ​ រីឯ​អ្នក​ឈ្នះ​ឡើង​ទៅ​រង់ចាំ​ប្រកួត​ ជុំ​ទី​២​ដែល​មាន​សមាសភាព​កីឡាករ​ ទាំង​១៦​នាក់​ដែល​បាន​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​៣២​នាក់​ខាងលើ​ ។​ កីឡាករ​ យ៉ា​ម​ ឡ​យ​ ប្រកួត​ចុង​ក្រោយ​វាយ​ចាញ់​កីឡាករ​ ធន់​ ចាន់​តាក់​ មក​ពី​ក្លិប​មជ្ឈមណ្ឌល​កីឡា​ កង​យោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ​។​ ចំណែក​កីឡាករ​ តាំង​ សីហា​ វាយ​ឈ្នះ​ កីឡាករ​ លី​ម​ ចំណាន​ មក​ពី​បុរី​រាជសីហ៍​ មាន​ឫទ្ធិ​ដោយ​ពិន្ទុ​ ។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​កីឡាប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ​ដណ្ដើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ជុំ​ទី​១​វគ្គ​ជម្រុះ​ កីឡាករ​៣២​នាក់​ទុក​តែ​១៦​នាក់​មាន​ តម្លៃ​ខ្លួន​សម្រាប់​អ្នក​វាយ​ឈ្នះ​ចំនួន​១៥០​ដុល្លារ​និង​អ្នក​ចាញ់​ចំនួន​១០០​ដុល្លារ​។​

​នៅ​ថ្ងៃអាទិត្យ​ ទី​១០​ ខែមករា​នេះ​ដែរ​ ក៏​មានការ​ប្រកួត​ចំនួន​៣​គូ​បន្ថែម​ទៀត​ ក្រៅពី​គូ​វាយ​ដណ្ដើម​ពានរង្វាន់​ TIFFY​ SUPER​ FIGHT​ គឺ​តម្រូវ​លើ​កីឡាករ​ ខន​ សុ​ខុន​ មក​ពី​ក្លិប​រាជសីហ៍​ខេត្ដ​រតន​ គិរី​ ប្រកួត​ជាមួយ​ កីឡាករ​ គង់​ ហ៊ូ​វ​ មក​ពី​ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​២​ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ ។​ កីឡាករ​ អាន​ សុផល​ មក​ពី​ក្លិប​សុភា​នូ​កីឡា​ជួប​ប្រកួត​ ជាមួយ​កីឡាករ​ ម៉ូ​ ណា​រ៉ា​ក់​ មក​ពី​ក្លិប​ ព្រៃ​ទទឹង​ខេត្ដបាត់ដំបង​ក្នុង​ទម្ងន់​៥៧​គីឡូ​ ក្រាម​ ៕​

...

ដោយ៖ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print