ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ៖ ក្រុមប្រតិ្តការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកត្រួតពិនិត្យរកឃើញរថយន្តល្មើសចំនួន ៤៥២៨០គ្រឿង និងម៉ូតូ៥៩%ទូរទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៃការអនុវត្តន៍ការងាររបស់នគរបាលចរាចរណ៍ដែលបានអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដែលបានចាប់អនុវត្តន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ រយៈពេលមួយសប្តាហ៍កន្លងមកនេះយើងបានរកឃើញរថយន្តល្មើសដែលបានកំពុងចរាចរណ៍ ដងផ្លូវនៅទូរទាំងប្រទេសមានចំនួន៤៥២៨០គ្រឿង និងម៉ូតូ៥៩%។ នេះគឺជាការលើកឡើង របស់លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទិ្ធ អគ្គស្នងការរងនគរបាលជាតិនៅក្នុងសន្និសិទកាសែត កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នៅសាលសនិ្នបាតអគ្គស្នងការដ្ឋាននគរបាលជាតិ ។

IMG_1754

លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិដដែលបន្តថា លទ្ធផលនៃការប្រជុំ ដើម្បីត្រួតពិនិត្យដកបទសោធន៍ការងារអនុវត្តន៍ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះពេញ១ សប្តាហ៍ ហើយកាលពីម្សិលមិញគណៈកម្មការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកដឹកនាំដោយ សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ ជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ ក៏បានបញ្ជាក់ឲ្យ ដឹងដែរថា រថយន្តល្មើសចំនួនខាងលើនេះកម្លាំងនគរបាលចរាចរណ៍ក៏មិនបានផាកពិន័យដល់ ពួកគាត់ផងដែរ ហើយដោយឡែកម្ចាស់រថយន្តល្មើសទាំងជាង៤ម៉ឺនគ្រឿងកម្លាំងនគរបាល យើងគ្រាន់តែធ្វើការអប់រំ និងណែនាំនូវច្បាប់ចរាចរណ៍ថ្មីដល់ពួកគាត់ប៉ុណ្ណោះ។ ដោយឡែកក្នុង នោះយើងក៏បានឃាត់យានយន្តគ្មានស្លាកលេខរក្សាទុកមានចំនួន៨០០គ្រឿង និងរថយន្តចំនួន ១៣គ្រឿង យើងឃាត់ក្នុងខេត្តចំនួន១៤ខេត្ត ហើយនេះជាលទ្ធផលដែលយើងបានអនុវត្តន៍ក្នុង១ សប្តាហ៍កន្លងមកនេះ។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទិ្ធ បន្តថា ឆ្លងតាមការអនុវត្តន៍ច្បាប់ចរាចរណ៍មួយរយៈពេលដ៏ខ្លីនេះយើងបានសង្កេតឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់គាត់ក៏បាន ចូលរួមអបអរសាទរក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះដោយសារគាត់បានយល់នូវសារៈសំ ខាន់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ ជាក់ស្តែងគឺប្រជាពលរដ្ឋបានបង្កលក្ខណៈងាយស្រួល​ ដល់កងកម្លាំងនគរបាលចរាចរណ៍ដែលចុះប្រតិបតិ្តការនៅលើដងផ្លូវ ហើយក៏បានបង្កលក្ខណៈ ឲ្យនគរបាលចរាចរណ៍យើងធ្វើការត្រួតពិនិត្យរាល់ការស្នើសុំដោយមិនមានការគេចវេសឡើយ ។

លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិក៏បានកោតសសើរដល់ពលរដ្ឋដែលបាន ចូលរួមសហការជាមួយកម្លាំងប្រតិបតិ្តការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវបានល្អប្រសើរជាងមុនៗ ដែលបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តឲ្យត្រួតពិនិត្យ ហើយបានបង់ប្រាក់ផាកពិន័យ។ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋក៏មិនបានប្រតិកម្មប្រើប្រាស់សម្តីអសុរោះមកលើកម្លាំងសមត្ថកិច្ចចរាចរទេ ។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទិ្ធ បន្តថា ប្រជាពលរដ្ឋយើងជាច្រើនក៏បានស្ម័គ្រចិត្ត ទៅបំពេញបែបបទបង់ពន្ធយានយន្តរបស់ខ្លួនតាមច្បាប់ ការទៅបញ្ជី ការធ្វើស្លាកលេខ ការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាដើម។ នេះបង្ហាញពីការភ្ញាក់រលឹករបស់បងប្អូនប្រជាពលរដ្ឋយើង ហេតុដូច្នេះក្នុងនាមគណៈកម្មការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោក និងក្នុងនាមសមត្ថកិច្ចចរាចរណ៍នៅទូរទាំងប្រទេសសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមសហការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទិ្ធ ក៏បានបន្ត លើកឡើងថា តាមការពិតយើងមិននឹកស្មានថាមានប្រជាពលរដ្ឋជាច្រើនបានស្ម័គ្រចិត្តទៅបង់ បា្រក់ពិន័យដូច្នេះទេ ដោយសារសម្តេចក្រហោមបានកំណត់នូវវិធានការថ្មីមួយដែលជាការប្តេជ្ញា ចិត្តធ្វើម៉េចកុំឲ្យមានអំពើអសកម្មនោះ យើងមិនបានអនុញ្ញាតឲ្យក្រុមប្រតិ្តការនោះទទួលប្រាក់ ផ្ទាល់ពីប្រជាពលរដ្ឋទេគឺគ្រាន់តែសសេរបង្កាន់ដៃបង់ប្រាក់ពិន័យនោះ ហើយឲ្យប្រជាពលរដ្ឋ គាត់ទៅបង់ប្រាក់ពិន័យនៅតាមស្នងការនគរបាលរាជធានី ខេត្ត ឬក៏នៅតាមអធិការដ្ឋាននគរបាលរាជធានី ស្រុក។ ហើយសមត្ថកិច្ចយើងក៏មិនបានអនុវត្តន៍ច្បាប់តឹងតែងណាមួយចងបងប្អូនយើងដែរ មុនដំបូងយើងគិតថាពលរដ្ឋមិនទៅបង់ប្រាក់ពិន័យនោះតែតាមពិតពលរដ្ឋគាត់ បានស្ម័គ្រចិត្តទៅបង់ជិត៨០ភាគរយឯណោះ ។

លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិក៏បានសម្តែងនូវមោទនៈភាពយ៉ាងខ្លាំងចំពោះកងកម្លាំងនគរបាលជាតិដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ សហការនិងចូលរួមការងារនេះ។ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ឲ្យដែរថា នៅក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី១សប្តាហ៍នេះ បើយើងប្រៀបធៀប១សប្តាហ៍មុនយើងអនុវត្តន៍នេះឃើញ ថាករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ១៩លើកស្មើនឹង២១%។ ដោយឡែកករណីស្លាប់ក៏ បានថយចុះ១២នាក់ស្មើនឹង២៦%។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទិ្ធ ក៏បានរិះគន់ការលើកឡើងនៅក្នុងបណ្តាញសង្គមFacebookខ្លះដែលបានបង្ចើចវាយប្រហារឲ្យ មានបញ្ហាមិនអាចទទួលយកបាន ហើយខ្លះគេបានរិះគន់បែបស្ថាបនា ។

លោកឧត្តមសេនីយ៍ បន្តថា មានប្រជាពលរដ្ឋខ្លះគាត់មិនយល់ច្បាប់ចរាចរណ៍ គាត់ចង់សួរ គាត់ចង់ដឹង ជាពិសេស ពាក់ព័ន្ធនិងជីវភាព ហេតុដូច្នេះហើយបានជាគាត់លើកជាសំណូមពរ យើងទទួលយកសំណូមពរ របស់គាត់ដោយរីករាយ។ តែការលើកឡើងមានខ្លឹមសារ ៣ ដែលសំខាន់គឺទី១/បណ្ណសំគាល់ យានយន្ត ទី២/បណ្ណបើកបរ និងទី៣/ស្នើសុំផ្អាក់ការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដើម្បីទុកពេលធ្វើការអប់រំសិន ចឹងខ្លឹមសារ ៣ខាងលើនេះគណៈកម្មការជាតិសុវតិ្ថភាពចរាចរណ៍លើកពេលពិចារណាសិន ៕

IMG_1763

IMG_1764

IMG_1760

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print