សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​មិ​ទ្ទិញ​រម្លឹក​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជម្នះ​ ៧​ មក​រា​ នៅ​កំពង់ឆ្នាំង

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ នៅ​ឯ​សាលាខេត្ត​កំពង់ឆ្នាំង​ការ​ប្រារព្ធ​មហា​មិ​ទ្ទិញ​រម្លឹក​ខួប​លើក​ទី​៣៧​ នៃ​ទិវា​ជ័យជម្នះ​៧​មក​រា​ (៧.១.១៩៧៩-១.៧.២០១៦)​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ឧបនាយក​រដ្ឋ​ មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​ សហភាព​សហព័ន្ធ​ យុវជន​ យុវជន​កាក​ក្រហម​កម្ពុជា​ កាយ​រី​ទ្ធិ​ជាតិ​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១​ម៉ឺន​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​០៧​ ខែ​កម​រា​ ឆ្នាំ​២០១៦​ នៅ​សាលាខេត្ដ​កំពង់ឆ្នាំង​ ។​

a4

​លោក​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា​៖​ ថ្ងៃនេះ​យើង​ជួបជុំ​គ្នា​ដើម្បី​រម្លឹក​នូវ​ទិវា​នៃ​ជ័យជម្នះ​៧​កម​រា​ ក្នុង​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​វីរ​យុទ្ធ​ជន​ យុទ្ធ​នារី​និង​អ្នក​ស្នេហា​ជាតិ​ដ៏​ច្រើន​ឥត​គណនា​ និង​វីរ​យុទ្ធ​ជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ប្រយុទ្ធ​និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​បំផុត​ ដើម្បី​រំដោះប្រទេស​កម្ពុជា​។​ យើង​ ទាំងអស់​គ្នា​ សូម​លំឱនកាយ​គោរព​ដួង​វិញ្ញាណក្ខន្ធ​របស់​ជន​ រួម​ជាតិ​ជាង​បី​លាន​បី​សែន​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត​ក្រោម​របប​ប្រល័យពូជសាសន៍​ និង​សូម​ឧទ្ទិស​បួង​ សួង​សូម​ឱ្យ​ដួង​ព្រលឹង​របស់​លោក​អ្នក​ទាំងនោះ​បាន​ទៅ​កាន់​សុគតិភព​ជា​រៀង​រហូត​។​

​ស្មារតី​៧​មក​រា​ នៅ​ស្ថិតស្ថេរ​ជា​និច្ច​ ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ក៏​ដូច​អនាគត​ ដែល​នាំ​យើង​ឱ្យ​ឈាន​ទៅ​រក​ជ័យជម្នះ​ឥត​ឈប់​ឈរ​។​ ស្មារតី​៧​មក​រា​បាន​ផ្តល់​នូវ​មេរៀន​ និង​បទ​ពិសោធន៍​ជា​ច្រើន​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​យើង​ទាំងអស់​គ្នា​ ដើម្បី​កសាង​ និង​ការពារ​មាតុភូមិ​តទៅ​មុខ​ទៀត​។​ ស្មារតី​៧​មក​រា​មាន​សត្រូវ​តែ​មួយ​ប៉ុណ្ណោះ​ គឺ​របប​ប្រល័យ​ ពូជសាសន៍​ ប៉ុ​ល​ ពត​ ដែល​បាន​ក្លាយជា​បញ្ហា​ ក្នុង​ប្រវត្តិសាស្ត្រ​ទៅ​ហើយ​។​ ដូច្នេះ​ អ្នកប្រឆាំង​នឹង​ស្មារតី​៧​មក​រា​គឺជា​អ្នក​ស្រឡាញ់​របប​ប្រល័យពូជសាសន៍​ ជា​អ្នកប្រឆាំង​នឹង​ដំ​ ណើ​រការ​ លូតលាស់​របស់​ប្រទេស​ជាតិ​។​

​លើ​មូលដ្ឋាន​រក្សា​ខ្ជាប់​ស្មារតី​៧​មក​រា​ ប្រជាជន​យើង​បាន​ឆ្លងកាត់​ឆ្នាំ​២០១៥​ជាមួយនឹង​ការ​ សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ទៀត​ លើ​គ្រប់​វិស័យ​ហើយ​កំពុង​ឈាន​ ចូល​ឆ្នាំ​២០១៦​ ប្រកប​ ដោយ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​។​ ពេល​នេះ​យើង​អាច​អះអាង​ដោយ​មោទនភាព​ថា​ សភាព​ ការណ៍​ទូទៅ​របស់​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញច្បាស់​នូវ​ភាព​កាន់តែ​រឹង​មាំ​នៃ​សន្តិភាព​ ស្ថិរភាព​ ការ​បង្រួបបង្រួម​ជាតិ​ ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​។​ ភាព​ចាស់ទុំ​នៃ​គណបក្ស​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ បាន​ផ្តល់​ក្តី​សង្ឃឹម​កាន់តែ​ច្រើន​ ដល់​ប្រជាជន​ទូទៅ​ ដែល​ប្រាថ្នា​ចង់ឱ្យ​មាតុភូមិ​ខ្លួន​បន្ត​រីក​ចម្រើន​ ក្នុង​សន្តិភាព​ និង​ការ​ផ្សះផ្សារ​ជាតិ​ ដោយ​គោរព​ប្រតិបត្តិ​ខ្ជាប់​ខ្លួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​។​

​នៅ​ក្នុង​ចំណាប់អារម្មណ៍​របស់​ខ្លួន​ តំណាង​អង្គ​មិ​ទ្ទិញ​បាន​លើក​ឡើង​ថា​ ថ្ងៃ​៧​មក​រា​ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង​ និង​ជា​ថ្ងៃកំណើត​ទី​២​របស់​ជាតិ​ និង​ប្រជាជន​កម្ពុជា​។​យើងខ្ញុំ​ជា​ស្រទាប់​យុវវ័យ​បន្តវេន​ជំនាន់​ ក្រោយ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ថា​ «​បើ​គ្មាន​ថ្ងៃ​ ៧​មក​រា​ យើង​ពិតជា​គ្មាន​អ្វីៗ​ទាំងអស់​ដូច​ថ្ងៃនេះ​ទេ​»​ នេះ​ជា​ សច្ចធម៌​ប្រវត្តិសាស្ត្រ​ ដែល​មិន​ អាច​មាន​បុគ្គល​ណា​ម្នាក់​បដិសេធ​បាន​ឡើយ​»​។​

​យើងខ្ញុំ​សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ម៉ឹង​ម៉ាត់​ ចំពោះ​ជន​ជ្រុលនិយម​មួយ​ចំនួន​ ដែល​ មួយ​រយៈ​កន្លង​មកនេះ​ បាន​ញុះញង់​ អុជអាល​ បំផុស​ធ្វើ​បាតុកម្ម​យ៉ាង​អនាធិបតេយ្យ​ ដែល​ជា​ ការ​ពិត​សកម្មភាព​របស់​ពួក​គេ​ គឺ​បង្ក​ អសន្តិសុខ​ អ​ស្ថិរភាព​សង្គម​ បំផ្លាញ​ដំណើរ​ ការ​ជា​ ប្រក្រតី​នៃ​ផលិតកម្ម​ និង​ជីវភាព​សង្គម​ ការ​អភិវឌ្ឍ​ប្រទេស​ ប៉ះពាល់​ដល់​ជីវភាព​ រស់នៅ​របស់​ ប្រជាជន​កម្មករ​ អាជីវករ​នៅ​ទូ​ទាំង​ប្រទេស​ ធ្វើ​ឱ្យ​អាប់​ ឱន​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ របស់​ជាតិ​ ឆ្លើយ​ទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​ ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ ស្របច្បាប់​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ស្រប​តាម​ឆន្ទៈ​ប្រជាជន​។​ យើងខ្ញុំ​ទាំងអស់​គ្នា​ក៏​ សូម​ប្រកាស​ជា​ឱឡារិក​គាំទ្រ​ចំពោះ​ចំណាត់ការ​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន​របស់​រាជរ​ដ្ឋា​ភិ​ បាល​ ដែល​នាំ​ឱ្យ​ប្រជាជន​ កម្មករ​ ទូ​ទាំង​ប្រទេស​សោមនស្ស​រីករាយ​គាំទ្រ​ស្វាគមន៍​នោះ​។​

​នៅ​ក្នុង​មហា​មិ​ទ្ទិញ​នោះ​ សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ប្រ​គេ​ណ​ទ័យ​ ទាន​ព្រះសង្ឃ​ចំនួន​៣៨​អង្គ​ និង​បាន​ផ្តល់​អំណោយ​ដល់​ ក្រុម​របាំ​ ជូនពរ​ ក្រុម​សិល្បៈ​សម្តែង​ ឈុត​ខ្លី​ពី​សោក​នា​ត​កម្ម​ នៃ​របប​ប្រល័យពូជសាសន៍​ផង​ដែរ​៕​

a7

a6

a5

a1

a2

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print