ខ្លាចចាញ់ចិននិងរុស្ស៊ី អាមេ៉រិកបង្កើនប្រាក់ចំណាយអភិវឌ្ឍន៍កម្មវិធីបរមាណូ

ចែករំលែក៖

ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីនិងចិន បានអភិវឌ្ឍន៍កម្មវិធីបរមាណូកាន់តែមានសមត្ថភាពខ្ពស់ ធ្វើឲ្យអាមេ៉រិក​បារម្ភយ៉ាងខ្លាំង​។ កត្តាទាំងនោះហើយបានជាអាមេ៉រិកសម្រេចចំណាយប្រាក់បន្ថេម​១៦៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បរមាណូ ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។

សារព័ត៌មាន Bloomberg នៅថ្ងៃទី២៦ ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេ៉រិកផ្សាយថា  ក្នុងរយៈពេល៥ឆ្នាំខាងមុខ មន្ទីរបញ្ចកោណ នឹងស្នើសភាអាមេ៉រិកចំណាយប្រាក់១៦៨ពាន់លានដុល្លារដើម្បី អភិវឌ្ឍន៍អាវុធបរមាណូ បង្កើនទំនុកចិត្ត។

តាមប្រភពព័ត៌មានខាងលើ  ជារៀងរាលឆ្នាំក្រសួងការពារជាតិអាមេ៉រិក នឹងបង្កើនប្រាក់ចំណាយសម្រាប់អភិវឌ្ឍន៍កម្មវិធីបរមាណូ ។ កន្លងមកប្រធានាធិបតីដូណាល់ ត្រាំ ក៏បាន ប្រកាសពីគម្រោងចំណាយប្រាក់២៨,៩ពាន់លានដុល្លារ ដើម្បី អភិវឌ្ឍន៍កម្មវិធីបរមាណូ ក្នុងឆ្នាំ២០២១។

នៅឆ្នាំ២០២២ មន្ទីរបញ្ចកោណនឹងចំណាយបន្ថែម ៣០ពាន់លានដុល្លារ  នៅឆ្នាំ២០២៣ ចំណាយ ៣៣ពាន់លានដុល្លារ  ឆ្នាំ២០២៤ចំណាយ៣៧ពាន់លានដុល្លារ  និងឆ្នាំ២០២៥ ចំណាយ៣៨ ពាន់លានដុល្លារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ  ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Mark Esperស្នើឡើងកាលពីថ្ងៃទី២៦ខែកុម្ភៈ ក្នុងពេលដែលលោក ត្រូវលើកគម្រោងមូលនិធីចំណាយសម្រាប់ការពារជាតិ ក្នុងពេលខាងមុខ ។

ជាមួយគ្នានេះអាមេ៉រិក នឹងចំណាយប្រាក់យ៉ាងតិច៧ពាន់លានដុល្លារ ដើម្បី អភិវឌ្ឍន៍​ទីបញ្ជាការ  ប្រព័ន្ធបញ្ជានិង ទំនាក់ទំនង។ បច្ចុប្បន្នអាមេ៉រិក មានមីស៊ីលបំពាក់ក្បាលគ្រប់បរមាណូ  ៦៥២ដើម ដែលអាចអំពាក់គ្រាប់បានដល់ទៅ១៣៥០ គ្រាប់។ ក្នុងំណោមនោះមានមីស៊ីលឆ្លងទ្វីប ៤០០ ដើម ប្រភេទ Minuteman III កំពុងដំណើរ ការក្រៅពីនេះនៅមាន២៧៨ដើម ស្ថិតនៅក្នុងការបម្រុង ។ ជាមួយគ្នានេះមានមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ២០៣ដើម សម្រាប់បំពាក់នៅនាវាមុជទឹក ។

ចំណែកអាម៉េរិកមានយន្តហោះចម្បាំង ៤៩គ្រឿង ក្នុងនោះមាន  យន្តហោះ១៣គ្រឿង ប្រភេទ B-2 យន្តហោះ៣៦គ្រឿង ប្រភេទ B-36 យន្តហោះ១០គ្រឿង ប្រភេទ B-52 អភីវឌ្ឍន៍ថ្មី B-2 B-52 ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print