មេការសំណង់ម្នាក់រអិលជើងធ្លាក់ពីលើ អគារសាងសង់កម្ពស់៧ជាន់បែកខួរស្លាប់

ចែករំលែក៖

ខេត្តកំពត ៖ មេការសំណង់ម្នាក់បានធ្លាក់ពីលើអគារកំពុងសាងសង់ក្នុងកម្ពស់៧ ជាន់ដល់ដីបណ្តាលឲ្យបាត់បងជីវិត ភ្លាមៗកាលពីវេលាម៉ោង ៧និង៥០នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចអគារកំពុងសាងសង់ជាសណ្ឋាគារយីហោ កំពតថ្មី ត្រង់ចំណុចមុខរង្វង់មូលត្រីផ្សោត ស្ថិតក្នុង​ភូមិ​សុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ខេត្តកំពត។

មន្រ្តីនគរបាលក្រុងកំពតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង វណ្ណៈ ហៅណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការ​សំណង់ មានទីលំនៅ ភូមិកំពង់ត្នោត ឃុំ​កូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ មុន ពេលកើតហេតុជនរងគ្រោះបានឡើងទៅបំពេញការងារនៅជាន់ទី៧ដូចថ្ងៃធម្មតា ហើយបន្ទាប់មកបានដើរដាក់ថ្នាំសម្លាប់​ដង្កូវទឹកក្នុងអាងហើយ ក៏រអិលជើងធ្លាក់ពី​លើអគារជាន់ទី៧ បណ្ដាលឲ្យបែកខួរស្លាប់​ភា្លមៗ តែម្តង ។

ប្រភពពីកម្មករសំណង់បានឲ្យដឹងថា កន្លងមកជនរងគ្រោះរស់នៅភ្នំពេញ ហើយ គាត់មកធ្វើអគារខាងលើនេះជាង១ឆ្នាំមកហើយ មុខងារគាត់មើលការខុសត្រូវកម្មករក្នុងការដ្ឋាននេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើកោសល្យវិច័យ ហើយ​បានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្លាក់ពីលើអគារស្លាប់ប្រាកដមែន រួចក៏ប្រគល់​សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print