អ្នកញៀនល្បែងជល់មាន់៣នាក់ ត្រូវតុលាការខេត្តកណ្តាលដោះលែង  

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក​ ទិន​ សុចិត្រា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល​បានអោយដឹងពីម្សិលមិញថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២០ថា ​ លោកស្រី ស៊ុន យ៊ឺត​ ព្រះរាជអាជ្ញារងខេត្តកណ្តាល មិនអាចឃុំខ្លួនអ្នកលេងជល់មាន់ទាំង៣នាក់​ បានទេ​ ។

សូមបញ្ជាក់ថា​ មជ្ឈដ្ឋានជាច្រើនកំពុងកោតសរសើរ និង​ ដាក់ជាចម្ងល់ថា ហេតុអ្វីម្ចាស់ទីតាំង និង​ អ្នកញៀនល្បែងជល់មាន់ ពេលបញ្ជូនមកតុលាការ ពេលខ្លះ សម្រេច​ឃុំខ្លួន ពេលខ្លះអោយត្រឡប់ទៅផ្ទះវិញ បើបទល្មើសដូចតែគ្នាណឹង​ ?

ជាក់ស្តែងជនសង្ស័យ៣នាក់ ម្នាក់ជាម្ចាស់ទីតាំង និង​ ២នាក់ទៀតជាអ្នកញៀនល្បែង​ជល់មាន់ ហេតុអ្វីពេលបញ្ជូនមកតុលាការ ត្រូវបានលោកស្រី ស៊ុន យ៊ឺត​ ព្រះរាជអាជ្ញារងខេត្តកណ្តាល កាលពីម្សិលមិញថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២០ បានសម្រេចដោះលែង អោយវិលត្រឡប់ទៅផ្ទះវិញ​ ? ។

នេះបេីយោងតាមរបាយការណ៍ប៉ូលិសចេញផ្សាយ​ ពេលបង្ក្រាបភ្លាមៗ​ ។ ប៉ុន្តែពេលបញ្ជូនមកតុលាការ​ គឺ​ សុទ្ធតែជាអ្នកលេងទាំងអស់វិញ។

ការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១១៖៤០នាទី នៅចំណុចខាងផ្ទះឈ្មោះសុំ វឿន ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះសុំ វឿន ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់លៀស ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(ម្ចាស់ទីតាំង) ទី២ឈ្មោះមុី ចាន់ថេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ រោងចក្រស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣ឈ្មោះនៅ សែ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ជាម្ចាស់មាន់២ក្បាល)។

នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួលព័ត៌មាន​ថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់(ជល់មាន់)រួចក៏បានសហការជាមួយជំនាញ ចុះទៅបង្រ្កាបចាប់យក វត្ថុតាង ដូចខាងលើ​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print