សមត្ថកិច្ច​ចាប់ខ្លួនមន្ត្រីមុខងារសាធារណៈនិងបុគ្គលិកធនាគារឯកជន​ រួមគ្នាលួចប្រាក់ពន្ធរដ្ឋជាង៥០ម៉ឺនដុល្លារ​ បញ្ជូនមកតុលាការ

ចែករំលែក៖

ភ្នំពេញ៖មន្ត្រីក្រសួងមុខងារសាធារណៈ ម្នាក់ និង ស្ត្រីម្នាក់ជាបុគ្គលិកធនាគារឯកជន​ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចាប់ខ្លួនពាក់ព័ន្ធបទល្មេីសរួមគ្នាលួចប្រាក់ពន្ធរដ្ឋជាង៥០ម៉ឺនដុល្លារ​ ។

នគរបាល​ បានបញ្ជូនជនសង្ស័យទាំង២នាក់​ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២៧​ ខែកុម្ភៈ​ នេះ​ ដេីម្បីចាត់ការតាមច្បាប់​ ។

របាយការណ៍ពីសមត្ថកិច្ចដែល​ទទួលបាន​ បង្ហាញថា​ ជនសង្ស័យឈ្មោះ ចាន់ ស៊ីមន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខងារជាអនុប្រធាននាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ មាន ទីលំនៅ ផ្ទះលេខD84Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ និង​ ឈ្មោះ ទៀង វឌ្ឍន នារីរតន៍ ភេទស្រី អាយុ៣២ឆ្នាំ ជាបុគ្គលិក ធនាគារឯកជនមួយ ផ្នែកប្រមូលពន្ធ មានទីលំនៅផ្ទះលេខ D84 Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ
២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ពីបទរំលោភលើទំនុកចិត្ត យកប្រាក់របស់ ធនាគារឯកជន មួយ និង ប្រាក់បង់ពន្ធរបស់ក្រុមហ៊ុនចំនួន៥៣ម៉ឺនដុល្លារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print