សម្ដេចក្រឡាហោម ស ខេង ៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្ដរួមគ្នាលុបបំបាត់ឲ្យអស់ កន្លែងសប្បាយភាពណាដែលនៅមានប្រើប្រាស់គ្រឿងញៀននិងកន្លងផលិតគ្រឿង ញៀន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ប្រាប់ទៅមន្ដ្រី អាជ្ញាធរ ដែនដី នៅថ្នាក់រាជធានី ភ្នំពេញថា៖ ត្រូវប្ដេជ្ញាចិត្ដ រួមគ្នា លុបបំបាត់ឲ្យអស់ ទីកន្លែង ប្រើប្រាស់ ផលិតគ្រឿង ញៀន កន្លែង សប្បាយភាពណា ដែលរកឃើញមានសាធាតុញៀន ត្រូវយកអ្នកប្រព្រឹត្ដ និងអ្នកចូលរួម (សមគំនិត) ផ្ដន់ទាទោសតាមច្បាប់ ក្នុងគោលបំណង រក្សាសន្ដិសុខ សុវត្ថិភាព សាធារណៈឲ្យបានល្អប្រសើរជូនបងប្អូនប្រជា ពលរដ្ឋ ស្របតាម ភូមិ សង្កាត់ មានសុវត្ថិភាព នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនិងការអនុវត្ដភូមិ សង្កាត់មានសុវត្ដិភាព សម្ដេចក្រឡាហោម ក៏បានស្នើឲ្យអាជ្ញាធរ ពាក់ពន្ធ័ត្រូវបន្ដ ចុះអនុវត្ដ អប់រំ ផ្សព្វផ្សាយ សម្តេចចង់ឃើញមន្រ្តីនគរ បាលចរាចរណ៍ ទាំងអស់មានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងាររបស់ខ្លួននៅលើដងផ្លូវជៀសវាងបង្កភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ។ សម្តេចក៏ទទួលស្គាល់ដែរថា មន្រ្តីយើងក៏បានអនុវត្តន៍បានល្អប្រសើរផងដែរ នៅ ពេលបច្ចុប្បន្ននេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជា មួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជក់បែបនេះ នៅក្នុងពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០១៩និងលើកទិសដៅការងារបន្ដឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ,នៅរសៀលថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២០ ។

សម្តេច ក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលចរាចរណ៍យើងត្រូវលើកដៃគោរពគាត់បើ ទោះបីជាពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញបើកបរខុសច្បាប់ចរាចរណ៍ក៏ដោយ ដែលនេះគឺធ្វើឡើងក្នុងឋានៈយើងជាមន្រ្តីអនុវត្តន៍ច្បាប់ដោយមិនត្រូវគិតថាអ្នកនេះអ្នកនោះស័ក្តធំជាងយើងនោះទេ ។

សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋសាមញ ក៏យើងត្រូវគោរពផងដែរដើម្បីយើងអនុវត្តន៍ច្បាប់ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះអគ្គស្នងការនគរបាលជាតិ និងបណ្ឌិតសភានគរបាលជាតិនឹងធ្វើការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងបញ្ហានេះដែរ ។

សម្តេច បានបន្ថែមថា ទាំងនេះគឺជាសីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លែថ្នូរបស់មន្រ្តីនគរបាលជាតិយើង ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ថា យើងទាំងអស់គ្នាគឺជាមន្រ្តីនគរបាលរបស់ប្រជាជន និងបម្រើប្រជាជន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចក៏បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ មនុស្សទាំងអស់គ្នាគឺស្មើភាពគ្នាចំពោះមុខច្បាប់ ហើយមន្រ្តីនគរបាលចរាចរណ៍យើងទាំងអស់គ្នាត្រូវយល់ត្រង់ចំណុចនេះ ៕. ដោយ៖ សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print