អាម៉េរិក-កូរ៉េខាងត្បូង ផ្អាកធ្វើសមយុទ្ធ ព្រោះខ្លាចឆ្លងវីរុសកូវីដ-១៩

ចែករំលែក៖

ខណៈទាហានកូរ៉េខាងត្បូងជាង​១០នាក់បានឆ្លងវីរុសកូវីដ-១៩ រីឯទាហានអាមេ៉រិក​ក៏មានម្នាក់ឆ្លងផងដែរ ។ ចំណុចទាំងនេះហើយបានជាយោធា​អាមេ៉រិក និងកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ប្រកាស​ពន្យារពេល​ការធ្វើសមយុទ្ធរួមគ្នា ​នៅពេលខាងមុខ​ ដោយសារតែ​ជំងឺ COVID-19 ឆ្លងរាលដាល​ខ្លាំងពេក​ ។ នៅកូរ៉េខាងត្បូង​ ផ្ទុះ​ឡើងនូវជំងឺថ្មី ​ចំនួន​៣៣៤ករណី ធ្វើឲ្យចំនួនសរុប​​កើនឡើង រហូតដល់​១ ៥៩៥នាក់ ។ ទាហានអាមេ៉រិកម្នាក់ ​​នៅកូរ៉េខាងត្បូង ​រកឃើញថា​ មានផ្ទុកវីរុសនេះផងដែរ។

ការសម្រេចចិត្ត​ពន្យារពេល​លំហាត់សមយុទ្ធកើតឡើង បន្ទាប់ពីទីក្រុងសេអ៊ូល​ បានប្រកាស​អាសន្ន​កម្រិតធ្ងន់ធ្ងរ​ ចំពោះ​វីរុស COVID-19 ។ មេបញ្ជាការ​កងកម្លាំង​រួម​ បានថ្លែងការណ៍ថា ការពន្យារពេលសមយុទ្ធ​នេះ ​​មានរហូតទាល់តែ​សេចក្តីជូនដំណឹងថ្មីចុងក្រោយបន្ថែមទៀត។ កាសែត International Business Times ផ្សាយដូច្នេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

សហរដ្ឋអាមេ៉រិក​ មានកម្លាំងទាហាន​ប្រហែល ២៨ ៥០០​នាក់ ​ឈរជើង​នៅកូរ៉េខាងត្បូង​ ដើម្បីការពារ​ប្រឆាំងនឹង​កូរ៉េខាងជើង​ ដែលមានអាវុធនុយក្លេអ៊ែរ, យោធា​អាមេ៉រិក ​ភាគច្រើន​ស្ថិតនៅមូលដ្ឋានទ័ព​ Camp Humphreys ទីក្រុង Pyeongtaekភាគខាងត្បូង​ទីក្រុងសេអ៊ូល ។ មូលដ្ឋានយោធា​មួយនេះ ​គឺជាមូលដ្ឋានយោធា​ក្រៅប្រទេសធំជាងគេបង្អស់​របស់ទីក្រុងវ៉ាស៊ីនតោន ។

កាលពីគ្រាមុន សម្ពន្ធមិត្តសន្តិសុខ​អាមេ៉រិក និងកូរ៉េខាងត្បូង ​បានប្រកាស​ផ្អាក​ធ្វើសមយុទ្ធ​នេះ​ផងដែរ​ ដើម្បីសម្រួល​ដល់​កិច្ចពិភាក្សា​រំសាយ​អាវុធនុយក្លេអ៊ែរដ៏សំខាន់​ជាមួយទីក្រុងព្យុងយ៉ាង​។ សមយុទ្ធនេះ​ត្រូវបានកូរ៉េខាងជើង ​មើលឃើញថា ជាលក្ខណៈ​ត្រៀមឈ្លានពាន​លុកលុយដែនអធិបតេយ្យរបស់ខ្លួន ។ ប៉ុន្តែ​ក្រោយមក សមយុទ្ធនេះបានប្រកាសបន្តធ្វើឡើង​វិញ នៅក្នុងរដូវ​ផ្ការីកឆ្នាំនេះ ។

កូរ៉េខាងត្បូង​ បានកើនឡើងនូវ​អ្នកជំងឺ ​COVID-19 យ៉ាងឆាប់រហ័ស​ និងច្រើនជាងគេបង្អស់​ បន្ទាប់ពីប្រទេសចិន ។ ជំងឺ​នេះ​ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសចិន ។

អ្នកជំងឺដែល​ស្លាប់ថ្មី​នៅកូរ៉េខាងត្បូង​ អត់មានទៀតនោះទេ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ​កូរ៉េខាងត្បូង (KCDC) បានថ្លែងការណ៍ថា អ្នកស្លាប់​មានត្រឹម​១២នាក់​ប៉ុណ្ណោះ ៕

...

Workers wearing a protective suit spray disinfectant as a precaution against the COVID-19 at a market in Seoul, South Korea, Wednesday, Feb. 26, 2020. The number of new virus cases in South Korea jumped again Wednesday and the first U.S. military soldier tested positive, with his infection and many others connected to a southeastern city where the outbreak has clustered. (AP Photo/Lee Jin-man)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print