ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាសរុប ១,៤៣១,៨៥២ ដុល្លារអាមេរិកដល់អង្គការចំនួន៣ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន: ថវិកាចំនួន២៦៥,៥៥២ ដុល្លារអាមេរិក សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង (ឆ្នាំទី៣)។
ថវិកាចំនួន ៧២៩,៥០៩ ដុល្លារអាមេរិក សម្រាប់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំ (ឆ្នាំទី៣) និង ថវិកាចំនួន ៤៣៦,៧៩១ ដុល្លារអាមេរិក សម្រាប់វិទ្យាស្ថានកែលម្អនិងអភិរក្សបរិស្ថាន (ERECON) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ស្ថានភាពកសិកម្មប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម(ឆ្នាំទី៣)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួន៣ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងសង្ឃឹមថាជំនួយទាំងនេះនឹងកែលម្អនូវគុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់គម្រោង ៕
ខាងក្រោមនេះជាសេចក្តីប្រកាសពត៌មាន និង សុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន: https://www.kh.emb-japan.go.jp/files/000571769.pdf