ចោរខ្លាំងខណៈសមត្ថកិច្ចខ្សោយដៃ ចោរឡើងលើដំបូលផ្ទះចូលលួចទូរស័ព្ទចម្រុះក្នុងហាង តម្លៃសរុបប្រមាណ៥ម៉ឺនដុល្លារ នៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អាជីវកររងគ្រោះលក់ទូរស័ព្ទយីហោ អេន ណា ក្នុងអំពើចោរកម្មបានបង្ហាញក្តីឈឺចាប់ក្រោយពេលបាត់បង់សម្ភារក្នុងហាងមានតម្លៃរហូតរាប់ម៉ឺនដុល្លារ ត្រូវចោរចូលតាមដំបូលផ្ទះលួចយកទៅបាត់ ខណៈសមត្ថកិច្ចនគរបាលបានត្រឹមធ្វើកំណត់ហេតុ ឯការស្វែងរកអត្តសញ្ញាណជនសង្ស័យ ហាក់ងងឹតដូចយប់គ្មានភ្លើងបំភ្លឺ ។

ទីតាំងកើតហេតុរងគ្រោះក្នុងអំពើចោរកម្មខាងលើនេះ គឺស្ថិតនៅភូមិទី៨ សង្កាត់កំពង់ ចាមក្រុង-ខេត្តកំពង់ចាម ខាងក្រោយហាងបាយតាម៉ាប់ (ហាវអាន) និងមានម្ចាស់ឈ្មោះខេង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា ករណីចោរគាស់ដំបូលផ្ទះលួចទូរស័ព្ទបានកើតឡើងនៅចន្លោៈអំឡុងម៉ោង២៤៖0នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ម៉ោង៦៖០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បង្កឡើងដោយជនមិនស្គាល់មុខ បានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះលក់ទូរស័ព្ទយីហោអេនណា ធ្វើឲ្យសម្ភារៈបាត់បង់ទូរស័ព្ទចម្រុះមាន ៖ Vivid , Oppo , iPhoneនិង Samsung សរុបប្រមាណជាង២០០គ្រឿង គិតជាទឹកប្រាក់ជិត៥ម៉ឺនដុល្លារ ។ ពេលធ្វើសកម្មរួចជនសង្ស័យគេចខ្លួនបាត់ ។

បច្ចុប្បន្នសំណុំរឿងនៃករណីនេះកំពុងត្រូវបានអង្គភាពកងរាជអាវុធហត្ថក្រុងកំពង់​ចាម ដឹក នាំដោយលោកវរសេនីយទោ ឡេង សុខា អង្កេតនិងស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print