ខេត្តបាត់ដំបង: អ្នករត់តាក់ស៊ីម្នាក់បាន វាយប្លន់ស្រ្តីម្នាក់យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព តែត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងចាប់ខ្លួនបានកាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយធ្វើសកម្មភាពបាន៣ថ្ងៃ ។
ជនស័ង្សយឈ្មោះ សេក ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបររទ់តាក់ស៊ី មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី។
ជនរងគ្រោះឈ្មោះ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។
ប្រភពពីមន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០០ និង ១០នាទីរំលងអធ្រាត្រ ស្ថិតភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡិនដ័រ HIGHLEANDER ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9709 ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងប្លន់យកកាបូបលុយ ពេលដែលជនរងគ្រោះជិះម៉ូតូដល់ផ្ទះនិងកំពុងចាក់សោទ្វារផ្ទះបម្រុងចូលសម្រាកបណ្តាលឲ្យរងរបួស។
បន្ទាប់មកជនសង្ស័យជិះរថយន្តគេចខ្លួនបាត់ទៅ រួចជនរងគ្រោះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ នៅក្នុងងកាបូបនោះមានខ្សែកមាសចំនួន១ខ្សែ បន្តោងខ្សែ ក ចំនួន២បន្តោង ក្រវិលពណ៌ ចំនួន ១គូ ទូរសព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន១គ្រឿង ទូរសព្ទដៃម៉ាក Nokia និងស៊េរីចាស់ចំនួន១គ្រឿង ។
ប្រភពដដែលបានឲ្យដឺងទៀតថា ក្រោយទទួលព័ត៌មាននេះ កម្លាំងវជំនាញបានធ្វើការស្រាវជ្រាវ តាមរយៈកាម៉េរ៉ាសុវត្ថិភាពរហូត៣ថ្ងៃក្រោយមកឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះរួមទាំងវត្ថុតាងយកមកប្រគល់ជូនរងគ្រោះវិញ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕