ពលរដ្ឋកូរ៉េខាងត្បូងខឹងសម្បាយ៉ាងខ្លាំង ពីការឆ្លងរីករាលដាលវីរុសកូវីដ-១៩ កាន់តែកើនឡើង

ចែករំលែក៖

បើទោះបីមានការខិតខំប្រឹងប្រឹងពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងយ៉ាងណាក្តី ប៉ុន្តែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាលថា មិនមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព មិនគិតពីសុខទុក្ខពលរដ្ឋ ។

ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់បានចោទប្រកាន់ទោស​ប្រធានាធិបតី មូន ជេអ៊ីន ពីបទយឺតយ៉ាវនៅក្នុងការ​​ទប់ស្កាត់ការឆ្លងរាលដាល​នៃវីរុសកូវីដ​​-១៩ ក្នុងប្រទេសរបស់ខ្លួន។ ​បច្ចុប្បន្ន​កូរ៉េខាងត្បូងមានករណីឆ្លង១.៣០០នាក់ និងស្លាប់១២នាក់ ។

តាមសារព័ត៌មាន​ Korea Herald ​បានផ្សាយថា នៅក្នុងលិខិត​​ អេឡិចត្រូនិកលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតី ​មានអ្នកចុះហត្ថលេខា​ទាមទារចោទប្រកាន់ទោស ប្រធានាធិបតី មូន ជេអ៊ីន មានដល់ទៅ ៤សែននាក់ហើយ​។

ការិយាល័យប្រធានាធិបតី ត្រូវតែ​មានចម្លើយផ្លូវការទៅលើលិខិតរបស់ពលរដ្ឋ ដែលមានការចុះហត្ថលេខាលើសពី ២សែននាក់ឡើង​ ក្នុងរយៈពេល​១ខែ។ ពលរដ្ឋទាមទារចោទប្រកាន់ទោសដោយសារតែរដ្ឋាភិបាលកូរ៉េខាងត្បូង​ មិនបានហាមប្រាមពលរដ្ឋបរទេស​ ពិសេសពលរដ្ឋមកពីប្រទេសចិនដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។

នៅក្នុងលិខិតបញ្ជាក់ថា បើទោះបីកូរ៉េខាងត្បូងខ្វះម៉ាស់ការពារ ប៉ុន្តែ ប្រធានាធិបតីនៅតែផ្តល់ជំនួយ​ម៉ាស់ដល់ទៅ​៣លានដល់ចិន  ហើយមិនមានវិធានការទប់ស្កាត់នៅក្នុងប្រទេសខ្លួននោះឡើយ​ បណ្តាលឲ្យមានពលរដ្ឋឆ្លងរាលដាលយ៉ាងច្រើនបែបនេះ៕

...

People in traditional Korean hanbok dresses wear face masks as they visit Gyeongbokgung palace in Seoul on February 23, 2020. – South Korea reported two additional deaths from coronavirus and 123 more cases on February 23, with nearly two thirds of the new patients connected to a religious sect. The national toll of 556 cases is now the second-highest outside of China. (Photo by Jung Yeon-je / AFP)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print