ភ្នំពេញ៖ស្ត្រីជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អិុចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុហើយអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០នៅចំណុចមុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវ លេខ៥៩៨ភូមិ ពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ សុិន សុនវត្តី អាយុ៣២ឆ្នាំមុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1AF 6599។ ចំណែក
អ្នកបេីកបរអុិចស្កាឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបេីកអុិចស្កាវ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោងខេត្តតាកែវបេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកេីតហេតុ ម៉ូតូ និង អុិចស្កាបាន ធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូងលុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេីម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិចស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកេីតហេតុនិងទាក់ទងជំនាញវាស់វែងករថយន្តអុិចស្កាវ៉ាទ័រនិងអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដេីម្បីចាត់ការតាមនីតិវិធីរីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕អរុណរះ