(UPDATE)៖ រថយន្ដ​ដឹក​ប្រេង​ក្រុមហ៊ុន​ BVM​ ភេ​ត្រូ​លៀម​បុក​រថយន្ដ​ទួ​រី​ស​ស្លាប់​៥​ របួសធ្ងន់​៩​នាក់

ចែករំលែក៖

​ខេត្ដពោធិ៍សាត់៖​ គ្រោះថ្នាក់​ច​រា​ ចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បង្ក​ដោយ​ អ្នកបើកបរ​រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​BVM​ភេ​ត្រូ​លៀម​ទៅ​បុក​រថយន្ដ​ ទួ​រី​ស​បណ្ដាល​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​និង​៩​នាក់​ទៀត​រង​របួសធ្ងន់​ ។​ ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០២​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​១៣៥-១៣៦​ ស្ថិត​ក្នុង​ ភូមិ​ក្បាលដំរី​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ដ​ពោធិ៍​សាត់​ ។​

8

​នគរបាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-​ 0502​ បើក​ពី​លិចទៅ​កើត​ បាន​ទៅ​បុក​ រថយន្ដ​សាំ​យ៉ុ​ង​ ពណ៌​បៃតង​លាយ​សំបក​ ឪឡឹក​ ពាក់​ស្លាក​លេខ​កណ្ដាល​2A-1891​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្ដាល​ឱ្យ​អ្នក​ ជិះ​ក្នុង​រថយន្ដ​សា​*​ំ​យ៉ុ​ង​៥​នាក់​ស្លាប់​នៅ​នឹង​ កន្លែង​និង​៩​នាក់​ទៀត​រង​របួសធ្ងន់​ ។​

​ប្រភព​ពី​មន្ដ្រី​ដដែល​បាន​បន្ដ​ថា​ ជន​ រង​គ្រោះ​ដែល​ស្លាប់​៥​នាក់​នៅ​នឹង​កន្លែង​ នោះ​មាន​ស្ដ្រី​ម្នាក់​ រីឯ​អ្នក​រង​របួសធ្ងន់​ ៩​នាក់​នោះ​មាន​ស្រី​៥​នាក់​ ។​ ក្រោយ​ កើតហេតុ​ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខណៈ​ដែល​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​រត់គេច​ខ្លួន​បាត់​។​

​នគរបាល​ស្រុក​ក្រគរ​មិន​បាន​បង្ហាញ​អត្ដសញ្ញាណ​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​ អ្នក​រង​របួស​ឱ្យ​ដឹង​នោះ​ទេ​ ខណៈ​ជាប់​ មមាញឹក​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ សង្គ្រោះ​ ហើយ​អ្នក​ស្លាប់​ត្រូវ​បាន​សាច់​ ញាតិ​បញ្ជូន​ទៅ​លំនៅ​ឋាន​ តែ​បាន​ប្រាប់​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំងអស់​ខាងលើ​ នេះ​រស់នៅ​ក្នុងស្រុក​កំពង់ត្រឡាច​ ខេត្ដ​ កំពង់ឆ្នាំង​ ។​

​បើ​តាម​នគរបាល​ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ខាងលើ​នេះ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​-​ អ៊ិ​ង​ស្លា​ម​ ហើយ​នៅ​មុន​កើតហេតុ​ពួក​គាត់​ បាន​ធ្វើ​ដំណើរ​តាម​រថយន្ដ​ទួ​រី​ស​រួម​គ្នា​ ដើម្បី​ទៅ​កម្សាន្ដ​នៅ​ទីក្រុង​ទេសចរណ៍​ ខេត្ដសៀមរាប​ ។​

​ប្រភព​ពី​មន្ដ្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ ថា​ សាកសព​ជន​រង​គ្រោះ​៤​នាក់​ត្រូវ​បាន​ បញ្ជូន​មក​ដល់​លំនៅ​ឋាន​ហើយ​ដែល​មាន​ ឈ្មោះ​ ម៉ាត់​ នី​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ ខ្នាយ​កកោះ​ ឃុំ​សែ​ប​ ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​(​អ្នកបើកបរ​រថយន្ដ​ទួ​រី​ស​),​ ឈ្មោះ​ ស៊ិ​ន​ ម៉ា​លី​ ភេទ​ប្រុស​ អាយុ​៤០​ ឆ្នាំ​ ,​ ឈ្មោះ​ ឯ​ល​ រុ​ស្ម៉ី​ ភេទ​ស្រី​ និង​ឈ្មោះ​ ស៊ី​ន​ រ៉ា​ហ្វា​ត​ ភេទ​ប្រុស​ ជន​រង​គ្រោះ​ទាំង​ ៣​នាក់​ជា​ឪពុក​កូន​ រស់នៅ​ភូមិ​ស្រះ​ថ្មី​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ខេត្ដ​កំពង់​ ឆ្នាំង​ និង​ម្នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​ ។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​ លើ​នេះ​ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​ ឃើញ​រថយន្ដ​បង្ក​បាន​បើក​រេ​ពេញ​ផ្លូវ​ក្នុង​ ល្បឿន​លឿន​ ខណៈ​មាន​ភ្លៀង​ធ្លាក់​និង​ មេឃងងឹត​ក៏​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ ផ្លូវ​រថយន្ដ​ទួ​រី​សរួច​ហើយ​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​ធ្លាក់​ក្រឡាប់​ចូល​ស្រែ​តែ​ម្ដង​។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​ អ្នក​បើករ​ ថយ​ន្ដ​ទួ​រី​ស​និង​អ្នក​អង្គុយ​ខាង​មុខ​ ព្រម​ ទាំង​ក្មេងៗ​មួយ​ចំនួន​ទៀត​បាន​ស្លាប់​នៅ​នឹង​កន្លែង​ហើយ​អ្នក​នៅ​លើ​រថយន្ដ​មួយ​ ចំនួន​ទៀត​កៀប​ជាប់​នៅ​ក្នុង​រថយន្ដ​រង​ របួសធ្ងន់​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ដែរ​ក៏​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ ចំពោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ មានការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ជួយ​ដល់​ជន​ រង​គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ អ្វី​ ដែល​ពលរដ្ឋ​រិះគន់​នោះ​ព្រោះ​គ្រោះថ្នាក់​ ចារ​ចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​ម៉ោង​៥​ភ្លឺ​រហូត​ដល់​ម៉ោង​៦-៧​ព្រឹក​ ទើប​ឃើញ​វត្ដមាន​សមត្ថកិច្ច​មក​ដល់​ ។​

​បច្ចុប្បន្ន​រថយន្ដ​ទាំង​២​គ្រឿង​ត្រូវ​បាន​ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់​ ៕

https://www.facebook.com/srorsc/videos/945520068869454/

Untissstled-1

Untitled-1 copy

7

6

4

3

2

1

...

ដោយ៖​ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print