ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះធ្វើរដ្ឋបាលចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ កាលពីវេលាម៉ោង ០២ និង ៣០ នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន អ្នក ចែកចាយគ្រឿងញៀន និង អ្នកផ្ទុកនូវសារធាតុញៀន ដែលមានកម្លាំងចូលរួមសរុប៩០ នាក់ ហើយជាលទ្ធផល ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានស្រី៥នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន និង ចែកចាយគ្រឿងញៀន ដកហូតបានថ្នាំញៀ១២កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕
ដោយ៖ ភារ៉ា ដង្កោ