អតីតបេក្ខជន X Factor វ៉ាន ដាណេ លេចមុខលើវេទិការចម្រៀងធំៗ

ចែករំលែក៖

ភ្នំពេញ៖ អតីតបេក្ខជន X Factor Cambodia លោក វ៉ាន ដាណេ ធ្លាប់ធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈបទចម្រៀងដ៏កម្សត់គឺបទ”កូនខុសហើយម៉ែ”។ ថ្មីៗនេះលោកទើបនឹងទទួលបានឱកាសបង្ហាញមុខកាន់តែច្រើនលើឆាកតន្ត្រីតូចធំជាច្រើនបន្ទាប់ ដែលឆ្លុះបញ្ចាំងពីសន្ទុះទីផ្សារកាន់តែល្អប្រសើរ។
​ក្រោយពីអាចឈានជើងដល់វគ្គបន្តផ្ទាល់(Live Show) ក្នុងកម្មវិធីប្រកួតចម្រៀង X Factor Cambodia បានធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់ពីសមត្ថភាពមិនធម្មតារបស់តារាចម្រៀង វ៉ាន ដាណេ។ ទោះមិនទទួលបានជ័យលាភីក្តីប៉ុន្តែតារាចម្រៀងរូបនេះក៏អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់។ តារារូបនេះបញ្ជាក់ថា លោកពិតជារីករាយក្រោយពីអ្នកផលិតកម្មវិធីទូរទស្សន៍នានា បានផ្តល់ឱកាសសម្រាប់លោកបានបង្ហាញសមត្ថភាពជាបន្ត។ លោកលើកឡើងដែរថាថ្មីៗនេះលោកទើបនឹងបានចូលច្រៀងក្នុងកម្មវិធី”ចម្រៀងគ្រួសារខ្មែរ” ដែលរៀបចំផលិតដោយអ្នកនាង ឆោម ឆពុំ និងលោក អ៊ុក ណារីម ហើយក៏ជាកម្មវិធីដែលទទួលបានការពេញចិត្តពីសំណាក់ប្រជាជនខ្មែរ រួមទាំងប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកថាតាមរយៈឱកាសទាំងនេះគឺជាកម្លាំងចិត្តសម្រាប់ជំរុញឲ្យលោកបន្តតស៊ូក្នុងអាជីពសិល្បៈបន្ត ដែលលោកក៏គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗបន្តទៀត។
​គួរបញ្ជាក់ដែរថាឆ្លងកាត់ជីវិតជាក្មេងកំព្រារស់នៅជាមួយពូមីង វ៉ាន ដាណេប្រឹងប្រែងជម្នះតស៊ូខ្លាំងក្នុងជិវិត រហូតទទួលបានការគាំទ្រច្រើនពីទស្សនិកជនតាមរយៈការបង្ហាញសមត្ថភាពច្រៀងយ៉ាងពិរោះរណ្តំចិត្ត៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print