ក្រសួងសុខាភិបាល៖ ច្រាលចោលព័ត៌មានបំពុលដែលថា ជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19

ចែករំលែក៖

 

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19។
លោកស្រី វណ្ឌឌីន បានប្រាប់ថា «ករណីបុរសចិនដេកស្លាប់នេះ មិនមែនជាជំងឺកូវីដ១៩ (COVID-19) ទេ។ សូមសាធារណជន កុំយល់ច្រឡំ»។
សូមបញ្ជាក់ថា៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនជាតិចិនដែលស្លាប់ មានឈ្មោះ Niu Shuangsuo កើតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មកពីខេត្តកានស៊ូ ប្រទេសចិន។
ករណីនេះរដ្ឋបាលខេត្តព្រះសីហនុប្រកាសថា ជនជាតិចិនម្នាក់មកពីខេត្តកានស៊ូ ប្រទេសចិន ដែលដេកស្លាប់នៅជិតរង្វង់មូលមច្ឆា សង្កាត់លេខ៣ ក្រុងព្រះសីហនុ គឺដោយសារគាំងបេះដូង មិនមែនបណ្តាលមកពី Covid-19 និងមិនមានតម្រុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print