​ប្រជា​នេសាទ​សមុទ្រ​នៅ​ភូមិ​កោះ​ខ្យង​រាយការណ៍​ថា​មាន​គេ​បំផុស​ឱ្យ​ពួក​គាត់​ហ៊ុម​ព​ទ្ធ័​សមុទ្រ​ទឹក​រាក់​ចែក​គ្នា

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ប្រជា​នេសាទ​សមុទ្រ​ ទឹក​រាក់​នៅ​ភូមិ​កោះ​ខ្យង​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​បាន​ខ្សឹប​ប្រាប់​ថា​ បន្ទាប់​ពី​មាន​ឈ្មួញ​ចូល​មក​ស្នើ​សុំ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​ ហើយ​ត្រូវ​អាជ្ញាធរ​ ស្រុក​បដិសេធ​នោះ​មក​នៅ​រសៀល​ថ្ងៃ​ ទី​៦​និង​ព្រឹក​ថ្ងៃ​ទី​៧​ ខែមករា​ ស្រាប់តែ​ មាន​អ្នក​ដើរ​បំផុស​ឱ្យ​អ្នកស្រុក​នៅ​ទីនោះ​នាំ​គ្នីគ្នា​ចុះ​ទៅ​ដោត​បង្គោល​ហ៊ុម​ព័ទ្ធ​ទឹក​ សមុទ្រ​ត្រង់​ចំណុច​ដែល​គេ​ស្នើ​សុំ​នោះ​ ដើម្បី​ដណ្ដើម​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ យ៉ាង​អនាធិបតេយ្យ​បំផុត​ ។​

IMG-20160107-WA0012

​មន្ដ្រី​សាលាស្រុក​ព្រៃ​នប់​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​ថា​ ការ​បង្ក​ ភាព​អនាធិបតេយ្យ​លើ​ទីតាំង​ស្នើ​សុំ​ចិញ្ចឹម​គ្រែង​ឈាម​មិន​បាន​សម្រេច​នោះ​ គឺជា​ ស្ដាយ​ (​រចនាបថ​ថ្មី​មួយទៀត​របស់​អ្នក​ រត់ការ​ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​នោះ​ តែ​ម្ដង​)​ ។​ មិនតែប៉ុណ្ណោះ​ក៏​មាន​ព័ត៌មាន​ ផ្សេង​ទៀត​និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ថ្មី​ដែល​ មាន​បំណង​ចិញ្ចឹម​គ្រែង​ឈាម​ ដោយ​ពួក​ គេ​ខិតខំ​ជួយ​រត់ការ​គ្រប់​ច្រកល្ហក​ដើម្បី​ឱ្យ​បាន​សម្រេច​តែ​ជា​អកុសល​ត្រូវ​បាន​ បែក​ការណ៍​ដឹង​ដល់​រាស្ដ្រ​ ក៏​បង្ក​ការ​ក្ដៅ​ ក្រហាយ​ហើយ​ពលរដ្ឋ​នាំ​គ្នា​ផ្ដិត​មេដៃ​ ស្វែងរក​កិច្ច​អន្ដរាគមន៍​ពី​សំណាក់​ថ្នាក់​ ដឹកនាំ​ ទើប​ការ​រត់ការ​នោះ​ត្រូវ​បរាជ័យ​ ធ្វើ​ឱ្យ​ក្រុម​ជន​ទុច្ចរិត​ខឹងសម្បារ​ដើរ​រក​ រឿង​ប្រជាពលរដ្ឋ​ស្លូតត្រង់​និង​បំផុស​ឱ្យ​ រាស្ដ្រ​ចុះ​ទៅ​ចាប់​យក​សមុទ្រ​ដោយ​ខុស​ ច្បាប់​ ។​

​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ពេល​ ដែល​ប្រជារាស្ដ្រ​ដណ្ដើម​កាន់កាប់​បាន​ស្ងប់ស្ងាត់​បន្ដិច​ពួក​គេ​ក៏​នឹង​ចាប់ផ្ដើម​ ប្រមូល​ទិញ​សមុទ្រ​ទឹក​រាក់​នោះ​ពី​រាស្ដ្រ​ វិញ​ក្នុង​តម្លៃ​ថោកៗ​ព្រមទាំង​បាន​ប្រមូល​ស្នាម​មេដៃ​ប្រជារាស្ដ្រ​មក​គាំទ្រ​ពួក​គេ​ក្នុង​គោលបំណង​បញ្ចប់​ការ​តវ៉ា​ប្រឆាំង​ ហើយ​ពេល​នោះ​ពួក​គេ​នឹង​រត់ការ​ច្បាប់​ នោះ​ម្ដងទៀត​ ។​

​ទ​ង្វើ​បែប​នេះ​ពួក​គេ​ធ្លាប់​ទទួល​បាន​ នូវ​លាភសក្ការៈ​ច្រើន​ក្នុង​ការ​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​លិច​ទឹក​ឱ្យទៅ​ជនជាតិ​កូរ៉េ​ ប្រមាណ​ជាង​៦០០​ហិ​កតា​នៅ​តំបន់​កោះ​ខ្យង​នោះ​ ។​

​គួរ​បញ្ជាក់​ថា​ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ កោះ​ខ្យង​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​បាន​ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​រត់ការ​សុំ​ច្បាប់​ ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​សមុទ្រ​ទឹក​ រាក់​ក្នុងភូមិ​កោះ​ខ្យង​តែ​ត្រូវ​ប្រជា​ពល​ រដ្ឋ​ចំនួន​៨១​គ្រួសារ​ផ្ដិត​មេដៃ​ប្ដឹង​តវ៉ា​ ស្វះ​ស្វែងរក​កិច្ច​អន្ដរាគមន៍​ទប់ស្កាត់​ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​ស្រុក​បដិសេធ​ចោល​ ។​

​លោក​ ទិ​ត្យ​ វុ​ទ្ធី​ អភិបាលស្រុក​ព្រៃ​នប់​ បានឱ្យ​ដឹង​ថា​ លោក​មិន​អាច​អនុញ្ញាត​ ច្បាប់​បាន​ទេ​ព្រោះ​មានការ​ប៉ះពាល់​ច្រើន​ ណាស់​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ប្រធាន​មន្ទីរ​ បរិស្ថាន​ឧទ្យាន​ជាតិ​រាម​លោក​នៅ​កា​ រុន​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ប៉ុន្ដែ​កន្លង​ មក​លោក​បានឱ្យ​ដឹង​ថា​ ទីតាំង​ដែល​ឈ្មួញ​ ស្នើ​សុំ​ចិញ្ចឹម​គ្រែង​ឈាម​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​ ទោះបី​ភាគី​ជលផល​ ឯកភាព​ក៏​ឧទ្យាន​ជាតិ​មិន​ឯកភាព​ដែរ​ ព្រោះ​មានការ​ប៉ះពាល់​ដល់​កា​រស់នៅ​ ប្រកប​របរ​នេសាទ​ ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ របស់​ពលរដ្ឋ​ចំនួន​៣​ឃុំ​ឯណោះ​ ។​

​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ លោក​កំពុង​រៀបចំ​ របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ​ហើយ​ ចំពោះ​រឿង​នេះ​ ៕​

IMG-20160107-WA0011

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print