ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះយ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានកំលាំងអាវុធហត្ថឃាត់ខ្លួនមកធ្វើការណែនាំនិងធ្វើកិច្ចសន្យារួចអនុញត្តអោយមានសេរីភាពវិញរួមទាំងម៉ូតូ៥គ្រឿងក៏បានប្រគល់អោយទៅម្ចាស់វិញផងដែរ។
ហេតុការណ៌នេះបានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
នេះបើយោងតាមការអោយដឹងពីលោក រស់ វណ្ណា មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកូនមុំ តែការបង្ក្រាបបទល្មើសល្បែងបញ្ជល់មាន់នេះហាក់មិនមានប្រសិទ្ធិភាពនោះទេគឺការបង្ក្រាបពីសំណាក់សមត្ថកិច្ចហាក់ប្រៀបបានទៅនឹងពាក្យគេនិយាយថា”គោះទឹកបង្អើលត្រី” នេះបើយោងទៅតាមប្រជាពលរដ្ឋនៅក្នុងស្រុកកូនមុំបានលើកឡើង ៕
...
ដោយ៖ អ៊ុច សាវុទ្ធ