សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់បង្ហោះហ្វេសប៊ុកជេរប្រមាថសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលកន្លងមកបានប្រើសម្តីអសុរោះជេរប្រមាថ និង គំរាមសម្លាប់​សម្តេចតេជោ ហ៊ុន សែន តាម Facebook កាលពីថ្មីៗនេះត្រូវ​បានសមត្ថកិច្ចនគរ​បាលខេត្ត​កំពង់ធំចាប់ ខ្លួននិងបញ្ជូនទៅក្រសួងមហាផ្ទៃចាត់ការតាមច្បាប់ហើយ ។

កំពង់ធំ

លោក ឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បាន ចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ័រ អាយុ២៨ឆ្នាំ ជាបុគ្គលិកបម្រើការងារ នៅធនាគារស្ថាបនា នៅទីរួមខេត្តកំពង់ធំ នៅពេលរូបគេកំពុងចុះបំពេញការងារឲ្យក្រុមហ៊ុនក្នុងឃុំកោះ ស្រុកសន្ទុក កាលពីថ្ងៃ៧មករាឆ្នាំ២០១៦ រួចបញ្ជូនទៅក្រសួងមហាផ្ទៃរួចហើយ ពាក់ព័ន្ធ ការបង្ហោះសារគំរាម សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook កាលពីពេលកន្លងទៅ។

យុវជនរូបនេះត្រូវបាននគរបាលក្រសួងមហាផ្ទៃបញ្ជូនទៅសាលាដំបូងរាជធានីហើយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង​រាជធានីភ្នំពេញកំពុងសាកសួរនិង​ចាត់ការ​តាមនិតិវិធី ។

យោងតាមភស្តុតាងដែលប្រមូលបាននៅក្នុងអាក់ខោនយុវជនរូបនេះ គឺគេបានបង្ហោះសារទៅក្នុង អាក់ខោនរបស់សម្តេចតេជោ ហ៊ុន សែនដូចជា “ងៃទី៧មករា ងៃងាប់ របស់ហែងហើយ អញជេរវាដល់ពូជ កំពុងធំ កំពុងចាម សៀមរាបគឺសុទ្ធរតែដីអញ អាសែន អើយ អាសែនដឹងអត់ថាភ្នែកហេងខ្វាក់ ដោយសារលួចផ្លែត្របែក គេស៊ីអាសំគីសសែនអើយ អញលក់ ឈើខុសច្បាប់លក់សត្វព្រៃខុសច្បាប់ បើហែងខ្លាំងមែនចាប់អញឲ្យបានមក កុំចេះតែថា អាជោរ សែន”។ ក៏នៅមានសម្តីអសុរោះ ជាច្រើនទៀតដែលយុវជនរូបនេះមានគំនិតអគតិប្រមាថលើប្រមុខរាជរដ្ឋាភិបាល ហើយត្រូវបានសមត្ថកិច្ចរក្សាទុកជាភស្តុតាងដើម្បីធ្វការចោទប្រកាន់ ៕

ជេរ

IMG_5348.JPG

IMG_5345.JPG

IMG_5346.JPG

ចាប់ហ្វេសបុក

ជនជេរប្រមាថ

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print