ទីក្រុងបាងកក៖ វិបត្តិនៅក្នុងជួរកងទ័ព បានផ្ទុះចេញជារូបរាងហើយ មិនអាចលាក់បាំងដូចកាលពីមុនទៀតបានឡើយ ក្រោយពេលដែល ថៃ បាញ់សម្លាប់មេរបស់ខ្លួន ហើយទៅបាញ់ប្រហារនៅក្នុងផ្សារទំនើប សម្លាប់មនុស្ស ២៩នាក់ ។ មូលហេតុនៃការបាញ់ប្រហារនោះ គឺពាក់ព័ន្ធផលប្រយោជនផ្ទាល់ខ្លួន របស់គ្រួសារមេទ័ព និងទាហាន ក្រោមឱវាទ ដែលមិនបានផលប្រយោជន៍ ក្រោយរកផលប្រយោជន៍ជាច្រើនដល់គ្រួសារមេទ័ពនោះ
នេះជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលបានកើតឡើងនៅក្នុងជួរកងទ័ពថៃ។ ចំណុចទាំងនោះហើយបានរដ្ឋាភិបាលសម្រេចកែទម្រង់ទ្រង់ទ្រាយធំ កម្ចាត់អ្នកពុករលួយក្នុងជួរកងទ័ព ។ ពាក់ព័ន្ធ និងកងទ័ព គឺនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានដឹងយ៉ាងច្បាស់ ដោយ លោកក៏ជាអតី មេបញ្ជាការកងទ័ពជើងគោកថៃ ។
សារព័ត៌មាន The Nation បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានប្រកាសថា កម្លាំងទាហានថៃនឺងរុះរើរៀបចំជាថ្មី ដោយកាត់បន្ថយចំនួនទាហាន មេទ័ព ដល់ទៅពាក់កណ្តាល ។
ក្រសួងការពារជាតិ ថៃ បានស្នើកាត់បន្ថយទាហាននៅសល់ត្រឹមតែ ៥សែននាក់ប៉ុណ្ណោះ ។ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានសម្រេចកែទម្រង់ដើម្បីទប់ស្កាត់អំពើពុករលួយ នៅក្នុងថ្នាក់ដឹកនាំក្រសួងការពារជាតិ ។ ទន្ទឹមនឹងនោះ មេទ័ព ត្រូវកាត់បន្ថយដល់ទៅ ៥០ភាគរយ ។
លោកប្រាយុទ្ធចាន់អូចា បញ្ជាក់ថា មេទ័ព មួយចំនួនធំ បានបញ្ជារកូនចៅ ឲ្យធ្វើការងារ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះលោកប្រាយុទ្ធបានប្រកាសថា មេទ័ពដែលមានសកម្មភាពបែបនេះ និងត្រូវ ទទួលការផាកពិន័យ ៕
ដោយ៖ មែវ សាធី