កូវីដ-១៩ឆ្លងរាលដាលនៅអ៊ីរ៉ង់គួរឲ្យបារម្ភ បំផុត ចិនក៏បញ្ជូនអ្នកជំនាញ៤នាក់ទៅជួយទប់ស្កាត់

ចែករំលែក៖

អ៊ីរ៉ង់៖ ចិននិងអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តជិតស្និទបំផុត របស់អ៊ីរ៉ង់ លើគ្រប់វិស័យ ពិសេសគឺវិស័យពាណិជ្ជកម្ម ។ ចិននៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ បើទោះបីអាមេរិក បានដាក់ទណ្ឌកម្ម និងហាមប្រាមប្រទេសជាច្រើនឈប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។
ការឆ្លងវីរុសកូវីដ-19 នៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ចេញពីក្រុមវិស្វករ ពលរដ្ឋជនជាតិចិន ត្រឡប់ទៅធ្វើការនៅអ៊ីរ៉ង់វីញបន្ទាប់ពី សម្រាប់ចូលឆ្នាំ ។ ចំណុចទាំងនោះហើយបានជាចិនបញ្ជូនក្រុមឯកទេស សុខាភិបាលទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩។

បច្ចុប្បន្ន ចំនួនអ្នកស្លាប់ និងឆ្លងនៅប្រទេសចិនថយចុះយ៉ាងខ្លាំង ចំណែកអ្នកព្យាបាលជាសះស្បើយមាន ច្រើនជាង ៤ម៉ឺននាក់ហើយ។
ជំងឺផ្លូវដង្ហើមបង្កឡើងដោយ វីរុស កូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមន្ត្រីរដ្ឋាភិបាលជាច្រើនរូបក៏បានឆ្លងវីរុសដ៏កាចសហាវនេះ ក្នុងនោះមានទាំងអនុប្រធានាធិបតី និងតំណាងរាស្ត្រ រាប់សិបនាក់ ។ បើទោះបីឆ្លងរាលដាលច្រើន តែអ៊ីរ៉ង់ បានច្រានចោលសំណើជំនួយពីអាមេរិក។
នៅពេលនេះ អ៊ីរ៉ង់ក៏បានប្រកាស បិទទ្វាររដ្ឋសភា ផ្អាករាល់កិច្ចប្រជុំ  រហូតដល់ជំងឺផ្លូវដង្ហើមនេះល្អប្រសើឡើងវិញ ។ លើសពីនេះទៅទៀត អ៊ីរ៉ង់ បានលុបពិធីសាសនាផ្សេងៗ ក្នុងនោះមានពីធីសូត្រធម៌រៀងរាល់ថ្ងៃសុក្រ។ បច្ចុប្បន្ន អ៊ីរ៉ង់ មានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ ៣៤នាក់ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីចិន ។ ថ្មីៗនេះសារព័ត៌មានអាមេរិក បានផ្សាយថា អ៊ីរ៉ង់ មានអ្នកស្លាប់ដោយ កូវីដ ដល់ទៅជាង ២០០ នាក់ ប៉ុន្តែអ៊ីរ៉ង់ បានច្រានចោលព័ត៌មានខាងលើ ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងនៅអ៊ីរ៉ង់ រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេច បញ្ជូនក្រុមឯកទេសសុខាភិបាល ៤នាក់ មានជំនាញទប់ស្កាត់ជំងឺឆ្លង ទៅកាន់អ៊ីរ៉ង់ ។ មិនតែប៉ុណ្ណោះ ចិនក៏បានបញ្ជូន ឧបករណ៍ត្រួតពិនិត្យ កូវីដ-១៩ ៥ពាន់គ្រឿង ហើយនឹងបន្តបញ្ជូនបន្ថែម២មុឺនគ្រឿងទៀត ទៅកាន់អ៊ីរ៉ង់ដើម្បីត្រួតពិនិត្យ ទាន់ពេលវេលា ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print