លេងល្បែងចាញ់លុយអស់ បែកគំនិតយកម៉ូតូប្អូនថ្លៃទៅបញ្ចាំ តែមកប្ដឹងកុហកសមត្ថកិច្ចខណ្ឌដង្កោថា មានគេដាក់ថ្នាំយកម៉ូតូ 

ចែករំលែក៖

ភ្នំពេញ  ៖ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស  អាយុ ២៧ឆ្នាំ  មុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃដដែល ។

ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។  ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់។

នៅពេលនេះបុរសខាងលើបានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្ថកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូនោះទេ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print