សំណើសុំ​ដឹកឈើ​សាងសង់​អធិការដ្ឋាន​ក្រុង​សំរោង​ត្រូវ​គេ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​មិន​ចេះ​អស់​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ សំណើសុំ​ដឹក​ ជញ្ជូន​ឈើ​ដើម្បី​យក​ទៅ​សាងសង់​អគារ​ របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ពេល​នេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ទិញ​យក​មក​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ កាត់​ខេត្ដឧត្ដរមានជ័យ​ ដើម្បី​យក​ទៅ​ លក់​តាម​គោលដៅ​នានា​ ដោយ​មិន​ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ក្អក​ឡើយ​ ។​

​ប្រភព​បានឱ្យ​ដឹង​ថា​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ស្ទើរតែ​រាល់​យប់​ ដោយ​ចេញពី​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ខេត្ដ​ ឧត្ដរមានជ័យ​ ឆ្លងកាត់​ស្រុក​អន្លង់​វែង​ ឆ្ពោះទៅ​កាន់​ស្រុក​ចុងកាល់​យក​ទៅ​ចែកចាយ​តាម​ដេប៉ូ​នានា​ ដោយ​គេ​ប្រើប្រាស់​ សំណើសុំ​ដឹកឈើ​ដើម្បី​សាងសង់​អគារ​ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ សម្រាប់​បង្ហាញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​ ។​

​សំណើសុំ​ដឹកឈើ​ដើម្បី​សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ចុះ​ថ្ងៃ​ ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​លោក​វរ​ សេនីយ៍​ត្រី​ ស៊ុន​ សាន​ អធិការ​នគរបាល​ ក្រុង​សំរោង​ និង​មានការ​ឯកភាព​ពី​លោក​ ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ លី​ ស្នងការ​នគរ​ បាល​ខេត្ដ​ និង​លោក​ ស​ ថា​វី​ អភិបាល​ ខេត្ដឧត្ដរមានជ័យ​បាន​សរសេរ​ថា​ “​បច្ចុប្បន្ន​ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​កំពុង​ សាងសង់​ថ្មី​ ដោយ​មានការ​ខ្វះខាត​ឈើ​ មួយ​ចំនួន​ហេតុនេះ​ ខ្ញុំ​ស្នើ​សុំ​ដឹកឈើ​ ប្រភេទ​លេខ​២​ចំនួន​៣៥​ម៉ែត្រត្រីគុណ​ ពី​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ដើម្បី​យក​មក​ សាងសង់​អគារ​អធិការដ្ឋាន​នគរបាល​ ក្រុង​សំរោង​នៅ​ក្រុង​សំរោង​ ខេត្ដ​ឧត្ដរ​ មាន​ជ័យ​”​ ។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ មានការ​ងឿងឆ្ងល់​ថា​ តើ​អគារ​របស់​ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​សង់​ ទំហំ​ប៉ុនណា​ទៅ​ បើ​ដឹកឈើ​ជាង​មួយ​ឆ្នាំ​ ទៅ​ហើយ​មិន​ចេះ​រួច​សោះ​ ។​

​ចំពោះ​ករណី​នេះ​ នគរវត្ដ​មិន​អាច​សុំ​ ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ត្រី​ ស៊ុន​ សាន​ អធិការ​នគរបាល​ក្រុង​សំរោង​បាន​ទេ​ ដោយ​ លោក​មាន​ប្រសាសន៍​ថា​ កំពុង​ជាប់​បំពេញ​ ភារកិច្ច​នៅ​ប្រទេស​វៀតណាម​ ។​

​ដោយឡែក​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ លី​ បាន​ត្រឹមតែ​ថ្លែង​ថា​ រឿង​នេះ​ ចាំ​លោក​ ស៊ុន​ សាន​ ត្រឡប់​មក​វិញ​ លោក​ នឹង​បញ្ជាក់​ ។​

​ប្រភព​បាន​រាយការណ៍​ថា​ សមត្ថកិច្ច​ នគរ​ បាល​ក្រុង​សំរោង​និង​នគរបាល​ខេត្ដ​ ឧត្ដរមានជ័យ​មាន​ផលប្រយោជន៍​ជា​ខ្លាំង​ ចំពោះ​លិខិត​សុំ​មួយ​សន្លឹក​នោះ​ ដឹក​ ឈើ​ជាង​មួយ​ឆ្នាំទៅ​ហើយ​នៅ​តែ​មិន​គ្រប់​ ហើយ​អគារ​អធិការដ្ឋាន​ក្រុង​នៅ​តែ​ធ្វើ​ មិន​ទាន់​ហើយ​ទៀត​ ៕​

a1 copy

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print