អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅភ្នំព្រឹកដាក់គ្រឿងរំសេវបំផ្ទុះបង្កឱ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះមានការភ័យខ្លាច

ចែករំលែក៖

ខេត្តបាត់ដំបង៖​ អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវគេរាយការណ៍ឱ្យដឹងថាបានបន្តធ្វើសកម្មភាពប្រើប្រាស់គ្រឿងផ្ទុះបំបែកយកថ្មរ៉ែមាសបង្កឱ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។

IMG_5362.JPG

សកម្មភាពនៃការប្រើប្រាស់រំសេវផ្ទុះពីសំណាក់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសនៅចំណុចភ្នំព្រឹកប្រជាពលរដ្ឋលើកឡើងថាគេមិនដឹងឈ្មួញបានរំសេវផ្ទុះមកពីណានោះទេសម្រាប់បំផ្ទុះយកថ្មរ៉ែមាស។ការប្រើប្រាស់រំសេវជាតិផ្ទុះត្រូវគេនិយាយថាជាទង្វើខុសទៅនឹងច្បាប់គ្រប់ គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ ហើយជនដែលគេរកឃើញថាប្រព្រឹត្តខុសច្បាប់អាចប្រឈមមុខនិងផ្តន្ទាទោសតាមផ្លូវច្បាប់។ក៏ប៉ុន្តែអ្វីជាសកម្មភាពប្រើប្រាស់ជាតិរំសេវបំផ្ទុះយកថ្មរបស់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹកគេមិនដែលឃើញមានសមត្ថកិច្ចចុះទៅបង្រ្កាបទប់ស្កាត់ពីបញ្ហានោះឡើយ។ការគ្រប់គ្រងជាតិរំសេវផ្ទុះមិនបានត្រឹមត្រូវ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានត្រូវគេនិយាយថានិងមានបញ្ហាប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើផ្នែកសន្តិសុខជាតិ។

ការប្រើប្រាស់ជាតិរំសេវផ្ទុះបំបែកយកថ្មរបស់ក្រុមឈ្មួញនៅតំបន់ភ្នំព្រឹក ប្រជាពលរដ្ឋលើកឡើងទៀតថាឈ្មួញធ្វើឡើងនៅពេលល្ងាចនិងនៅពេលយប់។នៅពេលបំផ្ទុះម្តងៗបង្កសម្លេងលាន់ឮនិងរង្គើអស់ធរណី ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅតំបន់ភ្នំព្រឹកនោះដែរត្រូវប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាយ៉ាងហោចណាសមានចាប់១០កន្លែងឡើងទៅ។

​អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅភ្នំព្រឹកត្រូវប្រជាពលរដ្ឋនិយយាយថាបានធ្វើឡើងជាយូរឆ្នាំមកហើយពីមុនគ្រាន់តែធ្វើការជីកដោយប្រើប្រាស់ម៉ាស៊ីន ឥឡូវនៅកន្លែងមួយចំនួនបានប្រើប្រាស់គ្រឿងចក្រទៀតផង ការគ្រប់គ្រងនៃការធ្វើអាជីវីកម្មរ៉ែមាសមិនបានត្រឹមត្រូវគេនិយាយថាធ្វើបាត់បង់ធនធានរ៉ែមាសដែលជាសម្បត្តិដ៏មហាសាលរបស់រដ្ឋកំពុងរងការវិនាសហិចហោច បើគ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធនោះទេ។សកម្មភាពធ្វើអាជីវកម្ម បានយ៉ាងរលូនបែបនេះដោយគេដាក់ការសង្ស័យថាទំនងជាពួកគេមានការឃុបឃិតគ្នាទើបអាជីវកម្មរ៉ែមាសដំណើរការទៅគ្មានឧបសគ្គកើតឡើង។កន្លងមកក្រសួងរ៉ែនិងថាមពលក៏បានអំពាវនាវឱ្យក្រុមឈ្មួញទាំងនោះបញ្ឆប់បណ្តោះអាសន្នដើម្បីរងចាំបង្កើតសហគមន៍សុំច្បាប់ធ្វើអាជីវកម្មនោះសិនក៏ប៉ុន្តែការអ្វីជាការអំពាវនាវរបស់ក្រសួងរ៉ែនិងថាមពលនោះមិនត្រូវបានក្រុមឈ្មួញអនុវត្តតាមនោះឡើយពោលគេរិតតែធ្វើសកម្មភាពកាន់តែខ្លាំងឡើងឈានដល់ប្រើរំសេវបំផ្ទុះនិងប្រើគ្រឿងចក្រទៀតផង។

​លោក សួន គឿន អភិបាលស្រុកភ្នំព្រឹកបានបំភ្លឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា អាជីកម្មរ៉ែមាសនៅភ្នំព្រឹកនៃការប្រើរំសេវបំផ្ទុះលោកបានទទួលព័ត៌មាននោះដែរ ក៏ប៉ុន្តែបើកាលណាគេមានច្បាប់ទម្លាប់ត្រឹមត្រូវរួចអស់ហើយគេមិនមកទាក់ទងនិងជាជ្ញាធរទៀតទេ។ពីព្រោះអាជ្ញាធរខេត្តបានអនុញ្ញាតច្បាប់រួចហើយ។លោកថាការបំផ្ទុះយកថ្ម លោកសូមបង្វែរឱ្យទៅសួរខាងទាហានទទួលទិសនោះវិញ ពីព្រោះខាងទាហានគេជាអ្នកគ្រប់គ្រង។

​ជុំវិញបញ្ហានេះ លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បកស្រាយខុសគ្នាទៅនិងលោកអភិបាលស្រុកភ្នំព្រឹក ដោយលោកបំភ្លឺឱ្យដឹងថា អាជីកម្មរ៉ែមាសនៅភ្នំព្រឹកគឺធ្វើឡើង ខុសច្បាប់ ដោយខាងក្រសួងគេមិនទាន់អនុញ្ញាតឱ្យធ្វើអាជីវកម្មនៅឡើយនោះទេ។រងចាំ ក្រសួងមកប្រកាសបែកចែកដីថាតើត្រូវបែកចែកដីចំនួនប៉ុន្មានហិកតាឱ្យក្រុមសហគមន៍ដែលមាន៦៤នាក់សម្រាប់ធ្វើអាជីវកម្ម។

​លោកបញ្ជាក់ទៀតថាអាជីវកម្មរ៉ែមាសបើកាលណាធ្វើខុសច្បាប់ទម្លាប់មាន ន័យថាការប្រើរំសេវបំផ្ទុះយកថ្មរ៉ែមាសពិតជាធ្វើឡើងខុសច្បាប់។កន្លងមកខាងមន្ទីរបានចុះទៅណែនាំនិងឱ្យធ្វើកិច្ចសន្យាផ្អាកធ្វើអាជីវកម្មនោះសិនក៏ប៉ុន្តែក្រុមឈ្មួញទាំងនោះមិនស្តាប់ការណែនាំនោះឡើយ។បញ្ហានេះខាងមន្ទីរគ្មានអាវុធនិងកម្លាំងចុះទប់ស្កាត់នោះទេក៏បានឱ្យអាជ្ញាស្រុកគេមានកងកម្លាំងប្រដាប់អាវុធគ្រប់គ្រាន់ឱ្យមានវិធានការទប់ស្កាត់ក៏ប៉ុន្តែអាជ្ញាធរហាក់បីដូចមិនអើពើនោះឡើយ។អាជ្ញាធរស្រុកគេអះអាងថាគ្រឿងចក្រដែលចូលទៅកន្លែងធ្វើអាជីវកម្មរ៉ែមាសគឺធ្វើផ្លូវសម្រាប់ដឹកដំណាំកសិផល ក៏ប៉ុន្តែគ្រឿងចក្រនោះគេនិយាយថាកំពុងជីកកកាយរ៉ែមាស វាខុសនិងអាជ្ញាធរស្រុកអះអាងថាចូលទៅធ្វើផ្លូវដឹកកសិផល។

​លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងដែរថា អាជីវកម្មរ៉ែមាសនៅភ្នំព្រឹកមានប្រជាជនមកសុំច្បាប់មួយចំនួនមកដល់ខេត្តក៏ប៉ុន្តែបញ្ហាប្រើរំសេវបំផ្ទុះនោះនិងក្រុមហ៊ុនថ្មីទៀតធ្វើអាជីវកម្មលោក ក្តាប់មិនបាននោះទេ ។

ជុំវិញនៃការប្រើប្រាស់រំសេវបំផ្ទុះបើតាមមន្រ្តីជំនាញអះអាងថាតាមច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះនិងរំសេវផ្ទុះរាល់ការប្រើប្រាស់សេវាវិស្វកម្មស៊ីវិលគឺមានតែអគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះជាអ្នកចេញច្បាប់ឱ្យប្រើប្រសា់បើសិនទាហានឱ្យប្រើប្រាស់រំសេវផ្ទុះទៅលើសេវាវិស្វកម្មស៊ីវិលគឺខុសគោលការច្បាប់៕

IMG_5363.JPG

IMG_5361.JPG

...

ដោយ៖ សំវិច្ឆិកា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print