​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​នៅ​តែ​រឹង​មាំ​បើ​ទោះ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​វាយប្រហារ​យ៉ាង​ខ្លាំង​ក៏​ដោយ​

ចែករំលែក៖

​ក្រសួង​ការពា​ជាតិ​អា​មេ​រិ​កបាន​បាន​ប៉ាន់​ប្រមាណ​ឱ្យ​ឃើញ​ថា​ ក្រុម​អ៊ិ​ស្លា​ម​ បង្កើត​រដ្ឋ​នា​ពេល​នេះ​នៅ​មាន​កម្លាំង​ខ្លាំង​ ដដែល​ទាំង​ចំនួន​ទាហាន​ និង​សព្វាវុធ​ ។​ បច្ចុប្បន្ន​ក្រុម​ IS​ មាន​ទាហាន​ប្រមាណ​ ៣​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​។​ ចាប់តាំងពី​អា​មេ​រិ​ក​វាយប្រហារ​តាម​ ដែនអាកាស​នៅ​ខែសីហា​ឆ្នាំ​២០១៤​មក​ទល់​ពេល​នេះ​ទាហាន​ IS​ មិន​មានការ​ ថយ​ចុះ​នោះ​ឡើយ​។​

dwe

​កម្លាំង​ទាហាន​IS​ មិន​មានការ​ថយ​ចុះ​ ទាំងនោះ​ហើយ​អាច​ធ្វើ​ឱ្យ​ការ​វាយប្រហារ​ របស់​អា​មេ​រិ​ក​ក៏​ដូច​ជា​រុ​ស្ស៊ី​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ទៅ​មុខ​ទៀត​។​ ជាមួយ​គ្នា​ នេះ​ក្រុម​ IS​ បាន​បង្កើត​សាលា​បណ្ដុះ​ បណ្ដាល​ក្រុម​ទាហាន​ថ្មី​និង​ទាហាន​កុមារ​ទៀត​ផង​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​ ពី​ប្រ​ទេ​ល​លោក​ខាងលិច​ ។​

​លោក​ Steve​ Warren​ អ្នកនាំពាក្យ​ កម្លាំង​ទាហាន​អា​មេ​រិ​ក​ក្នុង​ការ​វាយ​ ប្រហារ​ក្រុម​ IS​ បាន​បញ្ជាក់​ថា​ នៅ​មុន​ ពេល​ដែល​អា​មេ​រិ​ក​ចាប់ផ្ដើម​វាយប្រហារ​ ទៅ​លើ​កម្លាំង​ទាហាន​ក្រុម​ IS​ មាន​ ប្រមាណ​ពី​២​ម៉ឺន​នាក់​ដល់​៣១.៥០០​នាក់​នៅ​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​។​ ប៉ុន្ដែ​ក្រោយ​ការ​វាយ​ ប្រហារ​អស់​រយៈពេល​យ៉ាង​យូរ​នោះ​ទាហាន​ IS​ មិន​ថយ​ចុះ​នោះ​ឡើយ​បែរជា​កើត​ ឡើង​វិញ​។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ធ្លាប់​បាន​បញ្ជាក់​ថា​ បាន​សម្លាប់​ ទាហាន​ក្រុម​ IS​ ប្រមាណ​១​ម៉ឺន​នាក់​ ក្នុង​ រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​វាយប្រហារ​ ។​ កាលពី​ខែធ្នូ​កន្លង​មក​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​ប្រកាស​ថា​ ក្រុម​ IS​ ខ្លាំង​ជាង​ ពេល​មុនៗ​ទាំង​អស់ហើយ​ប្ដេជ្ញា​បន្ដ​វាយប្រហារ​ទៅ​លើ​ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​ ដដែល​។​

​ការ​ដែល​ក្រុម​អ៊ិ​ហ​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ តែ​អាច​រក្សា​បាន​ចំនួន​ទាហាន​បែប​នេះ​គឺ​នៅ​ពេល​ដែល​លោក​ខាងលិច​បាញ់​ សម្លាប់​មនុស្ស​ម្នាក់​ក្នុង​ក្រុម​នេះ​ហើយ​ ក្រុម​នេះ​បាន​ជ្រើសរើស​ទាហាន​ថ្មី​១​ឬ​២​នាក់​មក​ចូលរួម​វិញ​ទាំងនោះ​ហើយ​បានជា​ក្រុម​ IS​ នៅ​តែ​មាន​កម្លាំង​ខ្លាំង​ អាច​ទប់ទល់​នឹង​លោក​ខាងលិច​បាន​ ។​

​អ្នកឯកទេស​វិភាគ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា​ ក្រុម​ IS​ មាន​សមាជិក​រហូត​ ដល់​ទៅ​២​សែន​នាក់​រស់នៅ​គ្រប់​ទិស​ទី​ទាំង​ នោះ​ក្នុង​ទ្វីបអាហ្វ្រិក​ អាស៊ី​ភាគ​កណ្ដាល​ អាស៊ី​ភាគ​ខាងត្បូង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក្រុ​ម្សី​ក៏​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​រហូត​ដល់​បង់​ក្លា​ដេ​ស​,​ ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ ផង​ដែរ​។​ ជាក់ស្ដែង​ដូច​ការ​បាញ់ប្រហារ​ នៅ​ទីក្រុង​ San​ Bernardino​ រដ្ឋ​ Califor​ -nia​ ។​

​ប៉ុន្ដែ​ការ​វាយប្រហារ​របស់​ប្រទេស​ លោក​ខាងលិច​ក៏​ធ្វើ​ឱ្យ​ក្រុម​ IS​ បាត់បង់​ ទឹកដី​ដែល​ខ្លួន​ដណ្ដើម​គ្រប់គ្រង​តាំងពី​ពេល​ ដំបូង​ប្រមាណ​៣០​ភាគរយ​នៅ​ក្នុង​ប្រទេស​ អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​នា​ឆ្នាំ​២០១៥៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print