វៀតណាម ៖ ម៉ាស់ដែលគេប្រើប្រាស់រួច ហើយ ត្រូវបានឈ្មួញប្រមូលយកទៅគរ ទុកនៅទីតាំងមួយកន្លែងស្ថិតភាគនិរតី នា ទីក្រុងហូជីមិញ ប្រទេសវៀតណាម នេះ បើយោងតាមការចុះផ្សាយរបស់កាសែត វៀតណាមឡាវដុង ដែលចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីទទួលបានដំណឹង តាមរយៈការចុះផ្សាយ របស់កាសែតឡាវដុង អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានចុះទៅដល់ទីតាំង ហើយ ធ្វើឃាត់ និងរឹបអូស ប្រមូលយកម៉ាស់ ដែលប្រើប្រាស់រួចទាំងអស់ ។
ទីតាំង ប្រមូលទិញនេះមានអាស័យដ្ឋាន ក្រុមទី២ ឃុំ Vinh Loc B សង្កាត់ Binh Chanh ប្រទេសវៀតណាម ចំណែកម៉ាស់ដែលអាជ្ញាធរ រឹបអូសបាន មានទម្ងន់ច្រើនលើសលប់ជាកម្មសិទ្ធិរបស់ឈ្មួញអ្នកទិញឈ្មោះ Sỹ Nhộc Pẩu ដែលរកស៊ីគ្មានច្បាប់អនុញ្ញាតនោះទេ។ តាមសេចក្តីរាយការណ៍ ពីមន្រ្តី បរិស្ថានម្នាក់បានឲ្យដឹងថា ការ រកឃើញ ម៉ាស់ ដំបូងមានបរិមាណ ទម្ងន់ ប្រហែល ចំនួន លើសពី ២តោន ប៉ុន្តែតាម ការណ៍ពិត នៅពេលដែលបានរកឃើញ គឺមានចំនួន ច្រើនជាងនេះទៅទៀត ហើយមានភាព កខ្វក់ខ្លាំង ទើបមន្រ្តី បរិស្ថានបាននាំ យកទៅប្រគល់រោងចក្រប្រព្រឹត្តិកម្មកាក សំណល់នៅដុងណាយ ដើម្បីដោះស្រាយ។
សូមបញ្ជាក់ផងដែរថា យោងតាមកាសែត ខាងលើបានឲ្យដឹងថា ចំនួនម៉ាស់ទាំងនោះ ត្រូវបានគេរក្សាទុក ក្នុងបាវធំតូចជាច្រើន ហើយក្នុងចំណោមនោះមានម៉ាស់ខ្លះមានស្នាមប្រឡាក់ ស្នាម ជ្រួញគ្មានការវេចខ្ចប់ ប៉ុន្តែនៅពេលដែល ពួកគេធ្វើការកែច្នៃរួច ពួកគេ នឹងធ្វើការ វេចខ្ចប់ម៉ាស់ទាំងនោះ រួចហើយ ដាក់នៅ ក្នុងបាវយ៉ាងស្អាតរួច លក់បន្តតែម្តង។ គួរបញ្ជាក់ផងដែរថា បើសិនជាសមត្ថកិច្ច និងអាជ្ញា ធរទប់ស្កាត់មិនទាន់ពេល វេលាទេ ប្រាកដជាមានគ្រោះថ្នាក់ជាខ្លាំង ដល់អ្នកដែលបានទិញយកទៅប្រើប្រាស់បន្ត៕