ខេត្តមណ្ឌលគិរី ៖ កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ឃាត់ខ្លួនមនុស្ស៩នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពអារច្រៀកឈើ កាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរផ្លាយ ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
ក្នុងពេលប្រតិបត្តិការនេះ មន្រ្តីឧទ្យានុរក្សបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ក្នុងនោះមាន ÷ ១).ឈ្មោះ អ៊ុង ឈុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។
២).ឈ្មោះ ពៅ តូយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
៣).ឈ្មោះ អ៊ុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។
៤).ឈ្មោះ អ៊ុង សុថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។
៥).ឈ្មោះ ងឿន កាទេស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។
៦).ឈ្មោះ យ៉ុន ឡាពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
៧).ឈ្មោះ ហ៊ុង ស៊ាងហោ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ។
៨).ឈ្មោះ អ៊ុង សំអ៉ីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ។
៩).ឈ្មោះ ហាន ជ័យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។
វត្ថុតាងជាក់ស្ដែងដែលដកហូតបានរួមមាន ÷
១).ម៉ាស៉ីនរណាយន្ត ចំនួន០១គ្រឿង
២).ម៉ាស៉ីនខួងដី ចំនួន០១គ្រឿង
៣).ម៉ូទ័រ កាត់ឈើ ចំនួន០២គ្រឿង
៤).ម៉ូទ័រ ស្វានឈើ ចំនួន០២គ្រឿង
៥).ម៉ាស៉ីនភ្លើង ចំនួន០១គ្រឿង
៦).កាំភ្លើងស្នប់ ចំនួន០១គ្រឿង
៧).ម៉ូតូ ចំនួន០៣គ្រឿង
៨).ទូរស័ព្ទដៃ ចំនួន០៩គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និងវត្ថុតាងបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានមណ្ឌលគិរី ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី