វិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ានក៏ដូចជានៅលើពិភពលោកទាំងមូល នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលវីរុសផ្លូវដង្ហើម ប្រភេទថ្ម។
រយៈពេលកន្លងមក គឺឆ្នាំនៅឆ្នាំ២០១៩ ទេចរណ៍កើនឡើងដោយសារតែ ជីវភាព សេដ្ឋកិច្ចនិងសង្គមនៅលើពិភពលោករីកចំរើន ហើយចំណូលពីវិស័យទេសចរណ៍គឺជាមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចប្រទេសនីមួយៗ។ តំបន់អាស៊ានទាក់ទាញអ្នកទេសចរច្រើនលំដាប់ទី៤លើពិភពលោក។
ជាក់ស្តែង កាលពីឆ្នាំ២០១៩ ប្រទេសហ្វីលីពីនមានកំណើនទេសចរណ៍ កើនឡើងដោយ ប្រទេសនេះរកចំណូលពីវិស័យទេសចរណ៍ រហូតដល់ទៅជាង៩ពាន់លានដុល្លារអាមេរិក ដោយភ្ញៀវទេសចរ នាំ មុខគេ គឺកូរ៉េខាងត្បូង ចិន និងអាមេរិក។
ហ្វីលីពីន ជាប្រទេសប្រជុំកោះ ស្ថិតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហើយប្រទេសនេះលាតសន្ធឹង នៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វីក។ ប្រទេសនេះ មានកោះសំខាន់ៗ ចំនួន៧៦៤១ ស្ថិតក្នុងដែនរដ្ឋបាលភូមិ សាស្រ្ដសំខាន់ៗ រួមមាន Luzon, Visayas និង Mindanao ។
ប្រទេសហ្វីលីពីនមានកន្លែងទាក់ទាញទេសចរយ៉ាងខ្លាំង នៅតាមបណ្ដាកោះយ៉ាងច្រើនរបស់ប្រទេសនេះ។ រីឯប្រាក់ចំណូលពីវិស័យទេសចរណ៍ មានកំណត់ត្រាខ្ពស់ រហូតដល់ទៅ៩,៣១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ ពោលគឺកើនឡើង២០,៨ភាគរយ។
នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) បានឲ្យដឹង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ថា វិស័យទេសចរណ៍របស់ប្រទេសហ្វីលីពីន មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺកើនឡើង២០,៨ភាគរយ។ ដោយឡែក នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសនេះមានកំណើន រហូតដល់ទៅ៩,៣១ពាន់លានដុល្លារអាមេរិក។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ក្រៅពីប្រាក់ចំណូលខ្ពស់គ្រប់ពេលនោះ កាលពីឆ្នាំ ២០១៩ ក៏បានមើលឃើញពីព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន រួមទាំងការស្វាគមន៍ភ្ញៀវអន្តរជាតិ ចំនួន៨,២លាន នាក់ផងដែរ។
លោកស្រី Bernadette Romulo-Puyat លេខាធិការ នៃនាយកដ្ឋានទេសចរណ៍ហ្វីលីពីន បានថ្លែងថា បើតាមតួលេខនេះបានបង្ហាញពីសារសំខាន់ នៃវិស័យទេសចរណ៍ សម្រាប់ជំរុញ ឲ្យមាន កំណើនសេដ្ឋកិច្ច របស់ ប្រទេសហ្វីលីពីន។ រីឯភ្ញៀវទេសចរបរទេសធ្វើដំណើរមកកាន់ប្រទេសហ្វីលីពីន បានចំណាយជាមធ្យមប្រចាំថ្ងៃ ប្រហែល ១២៨,៣៥ដុល្លារ។ រីឯតម្លៃ នៃការចំណាយលើការធ្វើដំណើរសរុបទាំងអស់សម្រាប់ មនុស្ស ម្នាក់ អស់ប្រហែល១២១៨ដុល្លារ។ រីឯការស្នាក់នៅវិញ គឺមួយយប់ ចំណាយ៩,៤៩ដុល្លារ។
យោងតាមនាយកដ្ឋានទេសចរណ៍ហ្វីលីពីន បានឲ្យដឹងថា ទីផ្សារអ្នកទេសចរខ្ពស់ជាងគេ នៅក្នុងប្រទេសនេះ រួមមាន កូរ៉េខាងត្បូង (តាមតួលេខ ភ្ញៀវកូរ៉េចំណាយលើវិស័យទេសចរណ៍ខ្ពស់ប្រហែល ២,៦ពាន់លានដុល្លារអាមេរិក) ចិន (ចំណូល២,៣ពាន់លានដុល្លារ) និងអាមេរិក(១,២ពាន់លានដុល្លារអាមេរិក)។
នៅឆ្នាំ២០២០នេះទេសចរណ៍និងធ្លាក់ចុះ មិនថានៅហ្វីលីពីនឡើយ គឺប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ក៏ធ្លាក់ចុះដូចគ្នាដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩៕
ដោយ៖ មែវ សាធី