ខេត្តកណ្តាល៖ អង្គភាពសាខាពន្ធដារ ខេត្តកណ្តាល ប្រឈមការរិៈគន់ពីប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ខណៈការបម្រើសេវាសាធារណៈ មានករណីយឺតយូ បង្កអោយពួកគាត់ខាតពេលវេលា ១ថ្ងៃទៅ២ថ្ងៃពេញ លើការងារមកបង់ពន្ធផ្សេងៗក្នុងអង្គភាពមួយនេះ ។ ប្រជាពលរដ្ឋបានលើកឡើងថា៖ មន្ត្រីពន្ធដារ ផ្នែកសេវាសាធារណៈ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ខ្វៈមន្ត្រីបច្ចេកទេជំនាញ ពន្យល់ ទុកអោយការងារត្រូវរាំងស្ទៈ អ្នកខ្លះមកអង្គុយរាប់ម៉ោង ឬពេញ១ថ្ងៃ ក្នុងនោះកន្លែងធ្វើការ កុំថាឡើយដល់ដាក់ម៉ាសុឺនត្រជាក់ ក្នុងនោះត្រឹមកង្ហាល់ក៏មិនបំពាក់ធ្វើអោយប្រជាពលរដ្ឋ មកបំពេញឯកសារនៅកន្លែងសេវាសាធារណៈ ម្នាក់ៗ ក្តៅស្ទើរថប់ដង្ហើម ដោយអស់លោកទាំងនោះ មិនរវីរវល់ពីផលលំបាករបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច ។
ពួកគាត់ក៏បានបញ្ចេញជាមតិថា៖ បើមានអ្នកស្គាល់ ឬប្រជាពលរដ្ឋខ្លះគាត់មានកញ្ចប់កម្រិតណាមួយ គឺមន្ត្រីពន្ធដារផ្នែកសេវាសាធារណៈ យកចិត្តទុកដាក់ និងធ្វើអោយលឿន ខុសពីអ្នកមកបំពេញឯកសារដោយខ្លួនឯង។ ពួកគាត់ឮថាគេនិយាយ១០០ដង មិនស្មើនឹងជួបខ្លួនឯងម្តងទេ គឺមហាយ៉ាប់បំផុយខាងការងារយឺត។
បញ្ហានេះមិនដឹងថា៖ លោក នុត វត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គាត់ខ្វះភាពទទួលខុសត្រូវ ឬការដឹកនាំនៅមានកម្រិតនោះយ៉ាងណាទេ អោយតែខ្វះភាពទទួលខុសត្រូវ អាចប្រឈមការ រិៈគន់មិនចេះចប់ពីប្រជាពលរដ្ឋ មន្ត្រីរាជ សមត្ថកិច្ច កាន់តែរីកដុះដាល ដែលជាមន្ត្រីធ្វើការ មិនបានបម្រើសេវាជូនប្រជាពលដ្ឋដូចការកំណត់ពីថ្នាក់លើ ក៏ដូចជាគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ៕
ដោយ៖ ខ្សឹបដាក់ត្រចៀក