Update ៖ សន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធជំងឺ Covid-19

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលសន្និសីទនេះនឹងមានការអញ្ជើញចូលរួមពី៖
១- លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
២- លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា
៣- លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា
៤- លោកស្រី សាស្ត្រាចារ្យ រស់ ស៊ីណា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត។
៥- តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលបាន
បញ្ជាក់ពីស្ថានភាពជំងឺកូវីដ១៩នេះ ដែលរហូតមកដល់ពេលនេះ នៅឯប្រទេសចិនគឺករណីថ្មីមានការថមថយហើយនេះ ករណីឆ្លងថ្មីមានត្រឹមតែ១២០ បើប្រៀបធៀបកាលពីពេលផ្ទុកដំបូងគឺមានរាប់ពាន់ករណី។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៧៦ប្រទេសហើយដែលបានឆ្លងជំងឺកូវីដ១
៩នេះ គិតត្រឹមថ្ងៃទី៤ ខែមីនានេះ ។

ដោយឡែក មកទល់ពេលនេះ ប្រទេសកម្ពុជាបានយកសំណាកទាំងអស់ចំនួន១៤៥ នាក់ មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយមានតែ១ករណីតែប៉ុណ្ណោះដែលបានកើតជម្ងឺនេះទៅលើជនជាតិចិននៅឯខេត្តព្រះសីហនុ ដែលយើងបានព្យាបាលអោយជាសះស្បើយ ហើយចំនួន១៤៤ទៀតគឺមិនមានជំងឺនេះនោះទេ។ លោកជំទាវបានបញ្ជាក់ថា តាមការស្នើ ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពីធីបិទសន្និបាតក្រសួងសុខាភិបាលកាលពីម្សិលមិញ ក្រសួងក៏បានបង្កើនការត្រៀមឆ្លើយតបបន្ថែមទៀតនូវការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្រសួងក៏បានធ្វើការបដិសេធជាបន្តបន្ទាប់ពីប្រភពព័ត៌ក្លែងក្លាយមួយចំនួនដែលបានផ្សព្វផ្សាយទាក់ទងការកើតមានឡើងនូវការឆ្លងកូវីដ១៩ ដែលករណីទាំងអស់នោះមិនមែនជាជម្ងឺកូវីដ១៦នោះទេ។

ក្នុងសន្និសីទសារព័ត៌មាននេះ សាស្ត្រាចារ្យជំនាញឯកទេសខាងជំងឺសួតនៃមន្ទីរពេទ្យរុស្ស៊ីបានបញ្ជាក់ថា ចំពោះរោគសញ្ញាករណីសង្ស័យថាមានជំងឺនេះនោះ គឺត្រូវបាននកំណត់ជាទូទៅ ដូចជាមានកំដៅលើស៣៨ អង្សា ,ករណីក្អក , ឈឺបំពុងក, ដកដង្ហើមពិបាក, បូកនឹងប្រវត្តិធ្លាប់ទៅកន្លែងដែលសង្ស័យថាមានជំងឺកូវីដ១៩ ហើយទាមទារយៈពេល១៤ថ្ងៃ។ បើមានករណីបែបនេះគឺត្រូវយកសំណាកគាត់មកធ្វើតេស្តនៅវិទ្យាស្ថាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីដើរៗដួសសន្លប់នោះមិនមែនជាករណីជំងឺកូវីដ១៩នោះទេ ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ពីបញ្ហាជំងឺនេះ និងបើមានករណីសង្ស័យនោះ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ កុំអាលសង្ស័យថាមានេជំងឺកូវីដ ១៩ ។ ជាពិសេសត្រូវការពារ និងធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃអោយបានញឹកញាប់, ការរស់នៅស្អាត ហូបស្អាតជាដើម។

ទាក់ទងទៅនឹងករណីថ្មីៗនេះ ដែលមានករណីជនជាតិជប៉ុន ដែលបានធ្វើដំណើរពីក្រុងសៀមរាបទៅកាន់ប្រទេសវៀតណាម ហើយបានបន្តដំណើរទៅកាន់ប្រទេសជប៉ុន ថាមានជម្ងឺនេះនោះ ក្រសួងសុខាភិបាលបាន បញ្ចាក់ថាពេលដែលទទួលបានដំណឹងនេះភ្លាមក្រសួងសុខាភិបាលបានធ្វើការនេះបន្ទាន់។ នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

ចំពោះករណីនេះ រូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។ បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០: ៥៧ នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ហើយពេលនេះកម្ពុជាកំពុងធ្វើការស្រាវជ្រាវ ជាពិសេសតានដានមនុស្ស៤នាក់ដែលធ្វើការផ្ទាល់ជាមួយបុរសជាជាតិជប៉ុននោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print