នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្រាប់ ហាងម៉ាស្សា King Sora MASSAGE ខ្លួនស្រីប្រុស ជាជនជាតិវៀតណាមចំនួន២២នាក់ជនជាតិ ពាក់ព័ន្ធករណី បំរើសេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបនិងឃាត់ខ្លួននារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម និងស្រីប្រុសមេការ៥នាក់ និងសន្តិសុខ៥នាក់ផងដែរ នៅហាងម៉ាស្សា King Sora MASSAGE បង្កប់បំរើសេវាផ្លូវភេទ ។ ក្នុងការចុះបង្រ្កាបនេះក៏មានការសម្របសម្រួលពី លោក ឆាយ ហុងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការដឹកនាំ ចុះធ្វើការបង្ក្រាប ជាក់ស្ដែង ដោយលោក វេសេនីយឯក សំបូរ ម៉ាន់ណារិទ្ធ ប្រធាននាយកដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ទីតាំងផ្ទះលេខ៥១B តាមបណ្ដោយផ្លូវលេខ៣៥០ នៅ ហាងម៉ាស្សា King Sora MASSAGE ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងទៀតថា៖ នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកហាងម៉ាស្សា កោសជប់ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននិងមនុស្សប្រុសស្រីជា មេការ៥នាក់ និងសន្តិសុខ៥នាក់ទៀតរួមនិង នារីរងគ្រោះចំនួន១២នាក់ ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មូយចំនួនធំ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវខ្លះចូលមកម៉ាស្សានិងភ្ញៀវខ្លះចូលមករួមភេទម្ដង។ សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។

បច្ចុប្បន្ន មនុស្សប្រុសស្រីជាមេការ៥នាក់ និងសន្តិសុខ៥នាក់ទៀតរួមនិង នារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម ត្រូវនគរបាលនាំមក នាយដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សាកសួនិងឃុំខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print