អាជ្ញាធរ​ពន្ធដារ​បារាំង​ស៊ើបអង្កេត​ករណី​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ Karl​ Lagerfeld​ ដែល​មិន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​២០​លាន​ euro​

ចែករំលែក៖

​អាជ្ញាធរ​ពន្ធដារ​របស់​ប្រទេស​បារាំង​បាន​ប្រកាស​ដាក់​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​បន្លំ​ គេចវេះ​មិន​បង់ប្រាក់​ពន្ធ​ជូន​រដ្ឋ​របស់​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីល្បាញ់​លំដាប់​ពិភពលោក​ម្នាក់​ប្រចាំ​នៅ​ប្រទេស​បារាំង​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​២០​លាន​ euro​ ប្រហាក់ប្រហែល​២១.៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

Karl Lagerfeld

​កាសែត​ the​ New​ York​ Times​ របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ផ្សព្វផ្សាយ​ថា​ អាជ្ញាធរ​ពន្ធដារ​របស់​ប្រទេស​បារាំង​បាន​ដាក់​ការ​ស៊ើបអង្កេត​ និង​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​បុរស​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីល្បាញ់​លំដាប់​ពិភពលោក​ម្នាក់​ឈ្មោះ​ Karl​ Otto​ Lagerfeld​ ដែល​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​គៃបន្លំ​ គេចវេះ​មិន​បង់ប្រាក់​ជូន​រដ្ឋាភិបាល​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​២០​លាន​ euro​នោះ​ ។​

​លោក​ Karl​ Otto​ Lagerfeld​ អាយុ​៨២​ឆ្នាំ​ មាន​ដើម​កំណើត​នៅ​ទីក្រុង​ Hamburg​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ។​ លោក​ធ្លាប់​ជា​អ្នក​សម្តែង​កុន​ផង​ដែរ​ ។​ លោក​ Karl​ Otto​ Lagerfeld​ បាន​ទៅ​រស់នៅ​ទី​ក្រុងប៉ារីស​ និង​បាន​ក្លាយជា​ពលរដ្ឋ​បារាំង​ពេញ​សិទ្ធិ​ ព្រមទាំង​បង្កើត​ក្រុម​ច្នៃ​ម៉ូ​ដ​មួយ​ដែល​មានឈ្មោះ​ថា​ chanel​ តាំងពី​ឆ្នាំ​១៩៨៣​ ហើយ​ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​ទូ​ទាំង​ពិភពលោក​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។​

​រដ្ឋាភិបាល​ប្រទេស​បារាំង​មិន​បានដឹង​អំពី​ការ​គេចវេះ​មិន​បង់ប្រាក់​ពន្ធ​ជូន​រដ្ឋ​ពី​សំណាក់​លោក​ Karl​ Otto​ Lagerfeld​ នោះ​ឡើយ​ ។​ ព័ត៌មាន​នេះ​ ទើបតែ​បាន​បែកធ្លាយ​ បន្ទាប់​ពី​ទស្សនាវដ្តី​ L’Express​ បាន​ចេញផ្សាយ​ថា​ លោក​ Lagerfeld​ បាន​គេចវេះ​មិន​បង់ប្រាក់​ពន្ធ​ជូន​រដ្ឋាភិបាល​បារាំង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​២០​លាន​ euro​ ប្រហាក់ប្រហែល​២១.៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ប្រាក់​ទាំងនោះ​បាន​មក​ពី​ការ​ទំនាក់ទំនង​វិនិយោគ​ក្នុង​មុខ​ជំនាញ​ច្នៃ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់​(Ireland),​ ប្រទេស​ British​ Virgin​ Islands​ និង​នៅ​សហរដ្ឋអាមេរិក​ជាដើម​ ។​

​លោក​ Karl​ Lagerfeld​ ជា​អ្នក​ច្នៃ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ចុង​ក្រោយ​បំផុត​របស់​ពិភពលោក​ ។​ កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ អាជ្ញាធរ​ពន្ធដារ​ប្រទេស​បារាំង​បាន​ប្រកាស​ដាក់​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុម​ច្នៃ​ម៉ូ​ដ​ Chanel​ ដែល​មាន​លោក​ Karl​ Lagerfeld​ ជា​ប្រធាន​ ប្រចាំ​នៅ​ទី​ក្រុងប៉ារីស​នោះ​ ។​ គេ​នៅ​មិន​ទាន់​ដឹង​បាន​ឡើយ​អំពី​វិធីសាស្ត្រ​ ដែល​លោក​ Karl​ Lagerfeld​ អាច​គៃបន្លំ​ គេចវេះ​មិន​បង់ប្រាក់​ពន្ធ​ជូន​រដ្ឋ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​មិនដឹង​នោះ​ ។​

​លោកស្រី​ Caroline​ Lebar​ អ្នកនាំពាក្យ​របស់​ក្រុម​ច្នៃ​ម៉ូ​ដ​ Chanel​ ប្រចាំ​នៅ​ទី​ក្រុងប៉ារីស​បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ លោក​ Lagerfeld​ គ្មាន​ចេតនា​រំលោភ​បំពាន​ផ្លូវច្បាប់​នោះ​ឡើយ​ ហើយ​ថា​ ករណី​នេះ​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​ (Lagerfeld)​ អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​បង់ប្រាក់​ពន្ធ​នេះ​ជូន​អាជ្ញាធរ​ពន្ធដារ​របស់​រដ្ឋាភិបាល​បារាំង​ ដោយ​គ្មាន​ការ​ទើសទ័ល​ឡើយ​ ។​ លោកស្រី​អះអាង​ថា​ ក្រុម​ច្នៃ​ម៉ូ​ដ​ Chanel​ បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨៣​ នោះ​ មិន​អាច​ទុក​ឲ្យ​រឿងអាស្រូវ​នេះ​មក​ញាំញី​កេរ្តិ៍ឈ្មោះ​បាន​ឡើយ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print