ស្ត្រីម្នាក់លួចមានសាយាយស្មន់ ប្តីដឹងរឿងលេបថ្នាំសម្លាប់ខ្លួន សំណាងល្អមិនបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង ស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួន(ដោយ លេបថ្នាំ​ក្រពះ​) កាលពីវេលាម៉ោង១៧ និង៤០នាទី​ល្ងាចថ្ងៃទី០៨​ ខែមករា ឆ្នាំ២០១៦​ នៅត្រង់ចំណុចកំពង់ផែទី៤នៃបឹងយក្ខឡោម​ ស្ថិតនៅភូមិឡូនសង្កាត់យក្ខឡោមក្រុងបានលុង​ ខេត្តរតនគិរី ។

ស្ត្រីរងគ្រោះមានឈ្មោះ​ គុយ​ សុជាតា​ ភេទស្រី​ អាយុ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ សិក ឃុំតាអង​ ស្រុកកូនមុំ​ ខេត្តរតគិរី​ មុខរបរ​ កសិករ​ ។

ប្រភពព័ត៌មានពីនាយរងប៉ុស្តិ៍ឃុំតាអងបានអោយដឹងថា​ ស្រ្តីរងគ្រោះមានប្តីហើយតែមានសាហាយស្មន់ប្តីដឹង​រឿងបានឈ្លេាះប្រកែកគ្នា​ ធ្វើឲ្យស្ត្រីរងគ្រោះ លេបថ្នាំសម្លាប់ខ្លួនតែម្តង ឃើញសកម្មភាពដូច្នេះប្តីក៏បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តជួយសង្គ្រោះទាន់ពេលវេលាពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

បច្ចុប្បន្ននារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ៕

IMG-20160109-WA0109

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print