ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ បាន ប្រារឰធ្វើសន្និបាតគណៈកម្មាធិការ កណ្ដាលលើកទី៣៩ អាណត្ដិទី៥របស់ខ្លួន បន្ទាប់ពីរយៈពេល១ឆ្នាំនៃការអនុវត្ដ សេចក្ដីសម្រេចចិត្ដមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សនាខែមករា-កុម្ភៈ ឆ្នាំ២០១៥ ការអនុវត្ដរាល់ភារកិច្ចដែលកំណត់ ដោយសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៣៨ អាណត្ដិទី៥នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៥ និងបន្ទាប់ពីទូទាំង ប្រទេសទើបបានប្រារឰពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យ ជម្នះ៧មករាប្រកបដោយជោគជ័យ ។
សន្និបាតគណៈកម្មាធិការកណ្ដាលលើក ទី៣៩ អាណត្ដិទី៥នេះនឹងប្រារឰធ្វើរយៈ ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល កោះពេជ្រ ។
មុននឹងប្រារឰបើកសន្និបាតសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមាន ប្រសាសន៍ថា “នៅចន្លោះនៃសន្និបាត គណៈកម្មាធិការកណ្ដាលមួយដែលមាន រយៈពេល៦ខែទៅកាន់សន្និបាតគណៈកម្មា ធិការកណ្ដាលមួយទៀត គណៈអចិន្ដ្រៃយ៍ របស់គណបក្សគឺជាអ្នកទទួលខុសត្រូវ ដឹកនាំដែលក្នុងនោះយើងមានការរៀបចំ ឡើងនូវគណ*ៈប្រចាំការមួយផងដែរ ។
សម្ដេចប្រធានគណបក្សមានប្រសាសន៍ បន្ដថា ថ្ងៃនេះគឺជាថ្ងៃដែលដល់ពេល វេលាដែលគណៈអចិន្ដ្រៃយ៍នៃគណៈកម្មា ធិការកណ្ដាលធ្វើរបាយការណ៍ជូនចំពោះ គណៈកម្មាធិការកណ្ដាលដើម្បីពិនិត្យអំពី កិច្ចការដែលបានកន្លងផុត និងពិភាក្សា ដាក់ចេញទិសដៅដែលត្រូវបន្ដ ។
ក្នុងនាមបក្ស និងរាជរដ្ឋាភិបាលថ្លែង នូវការកោតសរសើរចំពោះការខិតខំ ទាំងអស់ និងគ្រប់មូលដ្ឋានដែលបានខិត ខំធ្វើកិច្ចការទាំងឡាយដ៏លំបាកក្នុងរយៈ ពេល១ឆ្នាំកន្លងផុតទៅ ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សប្រជា ជនកម្ពុជាបានថ្លែងសុន្ទរកថា ដោយបាន គូសបញ្ជាក់ថា ផ្អែកលើភារកិច្ចរួម និង ការប្ដេជ្ញាចិត្ដជាយុទ្ធសាស្ដ្រព្រមទាំង ទិសដៅភារកិច្ចដែលគណបក្សបានកំណត់ ជាបន្ដបន្ទាប់ក្នុងឆ្នាំ២០១៥កន្លងមកនេះ យើងបានឱ្យធ្វើសម្រេចនូវសមិទ្ធផល ជាច្រើនទៀតសម្រាប់ជាឧត្ដមប្រយោជន៍ ជាតិ និងប្រជាជនដែលមានជាអាទិ៍គឺ 8 រក្សាបានសន្ដិភាព, ស្ថេរភាពនយោបាយ, សន្ដិសុខ, សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ, ការពង្រឹងជាប្រចាំនូវកិច្ចការពារឯក រាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃ មាតុភូមិ, កាលើកកម្ពស់ប្រជាធិបតេយ្យ, សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងនីតិ រដ្ឋ, ការអនុវត្ដយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ និងការជំរុញកំណែទម្រង់ ស៊ីជម្រៅលើគ្រប់វិស័យបានធ្វើឱ្យប្រទេស ជាតិមានការអភិវឌ្ឍឈានឡើងឥតឈប់ ឈរ និងរក្សាបានប្រក្រតីភាពនៃការងារ សេដ្ឋកិច្ច សង្គមកិច្ចដែលនាំឱ្យជីវភាព ប្រជាជនជាទូទៅកាន់តែល្អឡើង, ប្រាក់ បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត ត្រូវបានកែសម្រួលជាបន្ដបន្ទាប់ជូនដល់ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ, និវត្ដន៍ជន និងកម្មករនិយោជិត, ការងារ ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ និងការ ងារការបរទេសពង្រឹងបាននូវអំណោយ ផលដល់កម្ពុជា ។ល។
សម្ដេចប្រធានកិត្ដិយសគណបក្ស បានថ្លែងបន្ដថា ដោយឡែកចំពោះការ ងារគណបក្សវិញយើងបានយកចិត្ដទុក ដាក់ពង្រឹងដល់ខ្សែរយៈចាត់តាំងរបស់ គណបក្ស, ក្រុមការងារគណបក្ស, គណៈ ចលនាមហាជនរបស់គណបក្ស និងជួរ មន្ដ្រីគណបក្សគ្រប់ថ្នាក់ឱ្យមានការប្រែ ប្រួលរីកចម្រើនរឹងមាំទាំងខាងនយោ បាយ, សតិអារម្មណ៍ និងចាត់តាំង ហើយ បានធ្វើសកម្មភាពយ៉ាងសកម្មឆ្លើយតប បានតាមសំណូមពរនៃភារកិច្ចនយោ បាយរបស់គណបក្សនៅក្នុងដំណាក់កាល ថ្មី ។
យើងទាំងអស់គ្នាបានឯកភាពគ្នាខ្ពស់ ខាងទស្សនគោលជំហរនិងសកម្មភាព រួចមកហើយថា បញ្ហាសំខាន់របស់យើង នៅពេលនេះគឺការប្រមូលផ្ដុំបន្ថែមល្បឿន លើការងារកែទម្រង់ឱ្យបានលឿនជាអតិ បរមាព្រមជាមួយនឹងការធ្វើឱ្យសាធារណ ជនបានយល់អំពីសច្ចៈធម៌របស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលយើង ដែល ជានិច្ចកាលត្រូវបានមជ្ឈដ្ឋានអគតិទាំង ក្នុងនិងក្រៅប្រទេសធ្វើការឃោសនា វាយប្រហារបំភ័ន្ដការពិត បោកប្រាស់ ប្រជាភិថុតិ, ញុះញង់បង្កទំនាស់, បង្កឱ្យ មានការបែកបាក់ និងដែលអាចនាំឱ្យ ប្រទេសជាតិជួបនឹងគ្រោះមហន្ដរាយធ្ងន់ ធ្ងរទៀតផង ។
ការឆ្លងកាត់ខ្ញុំនូវរាល់ឧបសគ្គ និង ការដោះស្រាយនូវបញ្ហាប្រឈមនាពេល កន្លងមកបានធ្វើឱ្យយើងកាន់តែមានការ យល់ដឹង និងត្រូវតែមានឥរិយាបថឱ្យ បានសមស្របបំផុតចំពោះការវិវត្ដន៍ ប្រែប្រួលនៃសភាពការណ៍កម្ពុជាដែល ស្ថិតនៅក្នុងចំណងទាក់ទងជាមួយរាល់ បញ្ហាពាក់ព័ន្ធ និងដែលបានកើតឡើង នៅក្នុងស្ថានភាពនៃកាលៈទេសៈនីមួយៗ។
សម្ដេចបានរំលឹកថា នៅក្នុងលក្ខន្ដិក គណបក្សត្រង់មាត្រា៣ ជំពូក១ បាន ចែងថា“គោលបំណងរបស់គណបក្សគឺ ប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជាដែល មានឧត្ដមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្ដិ ភាពដោយមិនប្រកាន់ឋានៈ ជីវភាព, ជនជាតិ, ជ*ំនឿសាសនាអតីតកាលដើម្បី រួមកម្លាំងគ្នាការពារសមិទ្ធផលជាតិ និង កសាងប្រទេសកម្ពុជាជាមួយឯករាជ្យ, សេរីភាព, ប្រជាធិបតេយ្យ, អព្យាក្រិត្យ និងវឌ្ឍនសង្គម” ។
ផ្ដើមចេញពីនេះគណបក្សប្រជាជន កម្ពុជាសូមអបអរសាទរចំពោះបណ្ដា គណបក្សនយោបាយចាស់-ថ្មី និងប្រជា ពលរដ្ឋដែលមាននិន្នាការនយោបាយ ផ្សេងៗគ្នាតែនៅបានតម្កល់ផលប្រយោជន៍ ជាតិជាធំតាមរយៈនៃការធ្វើសកម្មភាព ដោយគោរពបានត្រឹមត្រូវនូវគោលការណ៍ នីតិរដ្ឋដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិប តេយ្យសេរីពហុបក្ស ។
ស្ថិតក្នុងស្ថានភាពវិវត្ដន៍ប្រែប្រួលនៃ សភាពការណ៍កម្ពុជា និងសភាពការណ៍ សកលលោកបច្ចុប្បន្ននៅក្នុងពេលវេលា នេះអង្គសន្និបាតរបស់យើងមានកម្មវត្ថុ សំខាន់គឺ ការពិភាក្សា និងអនុម័តលើ របាយការណ៍ស្ដីពី “សភាពការណ៍និងការ ងារគណបក្សឆ្នាំ២០១៥ និងទិសដៅ ភារកិច្ចឆ្នាំ២០១៦”ដែលគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលបានរៀបចំឡើង ៕
ដោយ៖ ហេង សូរិយា